ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យបង្ហាញមុខក្រុមជនដៃដល់៩នាក់ ដែលកាប់ទៅលើយុវជនម្នាក់បណ្តាលឲ្យដាច់ដៃម្ខាង

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបង្ហាញមុខក្រុមជនដៃដល់ដែលឃាត់ខ្លួនបានជាបន្តបន្ទាប់ត្រឹមតែរយះពេលខ្លីចំនួន៩នាក់ ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះកាលពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ។

ការបង្ហាញមុខជនសង្ស័យខាងលើនេះ ធ្វើឡើងនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យផ្នែកនគរបាលយុត្តិធម៌ ។

លោក យឹម សារ៉ាន អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់ ទី១ ឈ្មោះ ប៊ូអាសេអូ ហៅអាខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមេក្លោង ទី២ឈ្មោះ យ៉ៅ យី អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣, ឈ្មោះ រស់ រីម អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួល ក្នុងភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទី៤, ឈ្មោះ កុសល់ កំសាន្ត អាយុ១៩ ឆ្នាំ មុខរបរកម្មករលើកការ៉ូ ស្នាក់នៅមិនពិតប្រាកដ ៥ ឈ្មោះ ធាណុប អាយុ១៩ឆ្នាំ ទី៦.ឈ្មោះ វឿនថេរ៉ា អាយុ១៦ឆ្នាំ ទី៧.ឈ្មោះ ហុំ សំណាង អាយុ១៨ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ទី៨ឈ្មោះ លឹម រ៉ូឌី អាយុ៨ឆ្នាំ ទី៩ឈ្មោះ ឌីប៉ូលីន អាយុ២១ឆ្នាំ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យខាងលើជាបន្តបន្ទាប់ សមត្ថកិច្ចដកហូតបានវត្ថុតាង៖ ដាវសាមូរ៉ៃ១ដើម ស្លាកលេខម៉ូតូ២ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។

លោកអធិការបានបន្តទៀតថា កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ មានករណីទំនាស់រាំប៉ះគ្នានៅក្នុង ក្លឹបឌីស្កូយីហោ “ហ្វាន់ក្លឹប” ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។ ក្រោយពេលចេញពីក្លឹបវិញ ក្រុមជនពាលតាមកាប់ក្រុមជនរងគ្រោះដាច់ដៃម្ខាង ហើយជនបង្កបាននាំគ្នាគេចខ្លួនបាត់។ បន្ទាប់ពីទទួលដំណឹងភ្លាមសមត្ថកិច្ចក៏បានបញ្ជាកកម្លាំងអោយតាមស្រាវជ្រាវចាប់ក្រុមបង្កទាំងនោះ ត្រឹមតែរយះពេលខ្លីកម្លាំងនគរបាលក៏បានឃាត់ខ្លួនក្រុមជនដៃដល់ជាបន្តបន្ទាប់។ រហូតមកដល់ព្រឹកថ្ងៃទី៨ ខែមីនា ទើប នគរបាលធ្វើការបង្ហាញមុខជាសាធារណៈនៅអធិការនគរបាលផ្នែកព្រហ្មទ័ណ្ឌខណ្ឌពោធិ៍សែនជ័យ។

លោកបានបន្តទៀតថា ជនសង្ស័យទាំងនេះ ក៏ជាប់ពាក់ព័ន្ធការកាប់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋផងដែរ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅមុខកាហ្គាស់សាំងតេលា សង្កាត់ចោមចៅ ។

យ៉ាងណាក៏ដោយ សម្រាប់បក្ខពួកផ្សេងទៀត បាននិងកំពុងរត់គេចខ្លួន តែកម្លាំងនគរបាលបន្តតាមចាប់ខ្លួនហើយ។

បច្ចុប្បន្នក្រុមទាំងនេះនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលារដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖