ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនមកបុករថយន្ដកូរ៉េចតចោលនៅក្បែរថ្នល់បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ នៅលើកំណាត់ផ្លូវលំក្រាលកៅស៊ូ ចំណុចភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត បុកនិងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាកនៅនឹងកន្លែងកើតហេតុ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា (មូលហេតុ ម៉ូតូបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន) បានបើកបរម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ សេរី 2011 ពាក់ស្លាកលេខ(គ្មាន)បើកបរដោយឈ្មោះ ឈី វណ្ណៈ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ(ស្លាប់នៅនឹងកន្លែងកើតហេតុ) បានជិះម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើត ក្នុងល្បឿនលឿនមកដល់ចំណុចស្ថានីយសាំងឈ្មោះ លិន ឡុង ភេទប្រុស បានរេចង្កូតធ្លាក់ផ្លូវទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A- 0763 បើកបរដោយឈ្មោះ ញេប ប៊ុនហេង ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ពេលរថយន្តកំពុងឈប់ចតនៅក្រោមផ្លូវថ្នល់ ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរ រង់ចាំសាច់ញាតិសព ចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

ae ae (1) ae (2) ae (3) ae (4)


ចែករំលែក៖