ភ្នំពេញ៖ រថតន្តដឹកឥដ្ឋការ៉ូ១គ្រឿង បានក្រឡាប់ផ្ងារជើង ខណៈកំពង់បើកបរហើយក៍ផុងចិញ្ចើមផ្លូវដែលគេកំពង់ស្ថាបនា ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើកាលពីម៉ោង១៦និង២៥នាទីរសៀល ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១០១៩ (ភ្នំពេញហាណូយ)កែងនឹងផ្លូវ១៩៧០ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ គេឃើញមានរថយន្ត១គ្រឿងម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-4767 ដោយមានដឹកឥដ្ឋការ៉ូម៉ាក PRIME បើកមកក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវ១០១៩ ខណៈមកដល់ចំណុះខាងលើអ្នកបើកបរបានបត់ទៅខាងស្តាំមកផ្លូវ១៩៧០ស្រាប់តែផុងចិញ្ចើមផ្លូវដែលគេកំពុងស្ថាបនានោះបណ្តាលអោយក្រឡាប់ផ្ងាជើងតែម្តងតែសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែរងការភិតភ័យប៉ុណ្ណោះ។
ក្រោយកើតហេតុនគរបាលចរាចរណ៍ខណ្ឌបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ ក្រោយមកដោយមិនប៉េះពាល់ដល់អ្នកដទៃទើបសមត្ថកិច្ចអោយម្ចាស់រថយន្តនោះហៅរថយន្តមកស្ទូចយកទៅជុសជុលដោយខ្លួនឯង៕ តុង សីហា