ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់រួមនឹងថ្នាំញៀនចំនួន១៣កញ្ចប់

ចែករំលែក៖

ភ្នំពេញ:ជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន១៣កញ្ចប់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង១៣និង០០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈុន ប្រុស (ហៅប្រុស) អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខ៣សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌមានជ័យ ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឃាត់ខ្លួន ជនសង្ស័យខាងលើ គឺកំលាំងព្រហ្មទណ្ទខណ្ឌសែនសុខ សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាច្បាមនិងប្រើជំនាញជាច្រើនថ្ងៃមកហើយរហូតដល់ម៉ោងខាងលើបានឃើញជនសង្ស័យកំពុងជិះម៉ូតូឌុបមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ឆ្លងកាត់ចំណុចផ្លូវ២៧១ ក្រោយពីឃើញហើយក៏ហៅឲ្យឈប់ត្រួតពិនិត្យ និងឆែកឆេរឃើញមានម្សៅក្រាមថ្លាសចំនួន១៣កញ្ចប់ ដែលសមត្ថកិច្ចសង្ស័យជាសារធាតុញៀនទើបឃាត់ខ្លួនភ្លាមៗ។

ប្រភពដដែលបន្តទៀតថា នៅត្រួតពិនិត្យកន្លែងឃាត់ខ្លួនឃើញមានថ្នាំញៀនតែ១២កញ្ចប់តូចទេ លុះមកដល់អធិការខណ្ឌឆែកឆេរម្តងទៀត ស្រាប់តែឃើញថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន១កញ្ចប់ថង់ធំទៀត ដែលជនសង្ស័យបានលាក់ទុកក្នុងមួកពណ៌ខ្មៅពាក់ជាប់ក្បាល ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន១៣កញ្ចប់ថងតូច ធំខាងលើនេះ ពិតជារបស់ខ្លួនមែន ដោយខ្លួនបានទិញពីឈ្មោះរ៉ូ នៅក្រោយខារ៉ាអូខេញ៉ួស្តារគោលបំណងយកទៅលក់បន្ត ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា

ae ae (1)


ចែករំលែក៖