ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីម្នាក់បានស្លាប់ដោយសាររថយន្ដហៃឡិនឌ័របើកបុកពេលកំពុងជិះម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីម្នាក់បានស្លាប់ដោយសាររថយន្ដហៃឡិនឌ័រ បើកបុកពេលកំពុងជិះម៉ូតូកាលវេលាម៉ោង៩និង១០នាទីព្រឹក នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ក្នុង ភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រសាទបល្ល័ង្គ ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរារណ៍កើតឡើងរវាងរថយន្ត បុកនឹងម៉ូតូនេះគឺក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ ក៏បុកគ្នាពេញទំហឹងតែម្ដង មូលហេតុគឺបង្កឡើងដោយអ្នកបើកបរម៉ូតូបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន រួមផ្សំនិង អ្នកបើកបរ រថយន្តបើកមានល្បឿនលឿនផងនោះទើបបណ្ដាលឲ្យបុកបែបនេះ ដោយរថយន្តម៉ាក់ ហៃឡិនឌ័រឡិដ័រ (HIGHLANDER)ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN.5286 បើកបរដោយឈ្មោះ ទឹម សុខគ្រី ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅភូមិលេខ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញត្រូវបាន សមត្ថកិច្ច(ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គ) ឯអ្នកបើកបរម៉ូតូ ឈ្មោះ សឿន ភាព ភេទស្រី អាយុ ៣៣ឆ្នាំ បានបើកបរម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1I.6839 រស់នៅ ភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ )ព្រោះមិនពាក់មួកសុវត្ថិភាព សាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីនេះសមត្ថកិច្ចជំនាញកំពុងចងក្រងសំណុំរឿង និងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្គ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី

ae (4) ae ae (1) ae (2) ae (3)


ចែករំលែក៖