ព័ត៌មានទាន់ហេតុការណ៍៖

លោក ប៉ា សុជាតិវង្ស  ប្រកាសប្តឹងគណបក្សសង្គ្រោះជាតិ ទៅតុលាការ ប្រសិនបើ មិនដូរពាក្យស្លោកគោលនយោបាយថា «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ដ្រ»

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រកាសថា លោកនឹងប្តឹងគណ បក្សសង្គ្រោះជាតិ (CNRP) នៅតុលាការ ចំពោះការប្រើពាក្យស្លោកគោលនយោបាយរបស់ខ្លួន ដោយចោទមកលើមេឃុំ-ចៅសង្កាត់ថា «មេឃុំ បម្រើបក្ស»។ យ៉ាងណាក៏ដោយ លោក ប៉ា សុជាតិវង្ស មិនទាន់បាន បញ្ជាក់ឲ្យច្បាស់ថា នៅថ្ងៃណាលោកដាក់ពាក្យបណ្តឹងនោះទេ។ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់បែបនេះ ខណៈ លោក ចូលរួម ជាអធិបតីភាពក្នុងពិធី បើកការដ្ឋានស្ថាបនាស្ពានបេតុង ឡុង ឈិនប្រវែង៥៤ម៉ែត្រទទឹង២០ម៉ែត្រ និងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ប្រវែង១១៩០ម៉ែត្រ ទទឹង០៩ម៉ែត្រ ដោយភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ ទៅផ្លូវលេខ១៥១( ផ្លូវទៅភ្នំបាសិទ្ធ)ស្ថិត នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ លោកព្រមទទួលយកនូវញត្តិថ្កោលទោស របស់ ចៅសង្កាត់ទូទាំងរាជ ធានភ្នំពេញ ដើម្បីស្នើឲ្យគណបក្សប្រឆាំង ដកនូវពាក្យ ស្លោក របស់ខ្លួនចេញ។

លោកបញ្ជាក់ថា «បើមិនដូចពាក្យស្លោក នេះទេ ខ្ញុំនឹងប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ជូនក្រុមប្រឹក្សាសង្កាត់។ ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ពាក្យនេះគួរតែដូរ គោលនយោបាយចេញទៅ ក្រុមប្រឆាំងចូលចិត្តតែឃោ សនា ប្រជាភិថុតិចឹង តាំងតែពីដើមមកម្លេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋ គួរពិចារណាមើល ថាតើសមដូច សម្ដីរបស់បក្សសង្គ្រោះជាតិ បាននិយាដែរទេ ។

លោកបានរំលឹកថា ៖ នៅប៉ុន្មានថ្ងៃនេះមេឃុំ និងចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស បានចេញញត្តិថ្កោល ទោសជាបន្តបន្ទាប់ ចំពោះគណបក្សសង្គ្រោះជាតិដែលបាន ប្រើពាក្យគោលន យោបាយចោទទៅលើពួកគេថា មេឃុំបម្រើបក្ស។

តាមរយៈញត្តិរបស់មេឃុំ និងចៅសង្កាត់ទាំងនោះ បានចាត់ ទុកថា ( សារនយោបាយរបស់ គណបក្សសង្រ្គោះជាតិ ដែលចោទប្រកាន់ថា ៖ មេឃុំធ្វើការងារបម្រើបក្ស ) គឺជាចរិត ញុះញង់ ដ៏អាក្រក់ ដែលមានចេតនា ចង់បំផ្លាញ ចំពោះវីរភាព របស់មេឃុំ-ចៅសង្កាត់ ដែលកំពុងបម្រើប្រជាពលរដ្ឋ និងជាការប្រមាថ ឆន្ទៈរបស់ប្រជាពលរដ្ឋដែលបាន បោះឆ្នោត ជូនមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ តាមរយៈគណបក្សនយោបាយ និងចង់លុបបំបាត់ ប្រព័ន្ធបោះឆ្នោត សមាមាត្រ នៅកម្ពុជា ៕ សំរិត

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed (6) unnamed (7) unnamed (8) unnamed (9) unnamed (10) unnamed (11) unnamed (12) unnamed


ចែករំលែក៖