ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងតែងតេវាយធ្វើបាបប្រពន្ធ ទាំងមានផ្ទៃពោះ ទ្រាំលែងបានរត់ប្តឹងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីមានផ្ទៃពោះជាងមួយខែ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានបុរសជាប្តីវាយធ្វើបាបនាង ។

ស្ត្រីរងគ្រោះខាងលើឈ្មោះ ភា សារឿង អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្ពឺលិច ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។

ចំណែកបុរសជាប្តីដែលបង្កហិង្សាមកលើប្រពន្ធខ្លួននោះឈ្មោះ ផាន សម្ភស្ស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា ។

នារីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើហេតុ នៅម៉ោងជាង៨យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ប្តីរបស់គាត់បានប្រើហិង្សាមកលើរូបគាត់បណ្តាលឱ្យពកក្បាល និងជាំមុខ ជាពិសេស ម្រាមដៃខាងឆ្វេងរបស់គាត់១ មានសភាពជាំខ្មៅ សង្ស័យពិការផងក៏មិនដឹង ។

ស្ត្រីដដែលបន្តថា ឱ្យតែពេលលោកប្តីរបស់គាត់ផឹកស្រាស្រវឹង គឺតែងតែប្រើហិង្សាមកលើរួបគាត់ស្ទើរតែរៀងរាល់ថ្ងៃ រហូតមកដល់ពេលនេះ ទើបទ្រាំលែងបានក៏មកប្តឹងសមត្ថកិច្ចឱ្យជួយនាំប្តីមកអប់រំ និងធ្វើកិច្ចសន្យាឈប់ឱ្យប្រព្រឹត្តអំពើហិង្សាមកលើរូបគាត់តទៅទៀត ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖