ព័ត៌មានទាន់ហេតុការណ៍៖

លេងល្បែងចាញ់អស់លុយគិតមិនចេញចងកសំលាប់ខ្លួនក្នុងបន្ទប់ទឹកក្នុងកាស៊ីណូតែម្តង

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលឆោឡោកើតឡើង បណ្ដាលឲ្យភ្ញៀវ ក៏ដូចជាបុគ្គលិកនាំគ្នាចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចប្រចាំកាស៊ីណូភ្លាមៗ ខណៈប្រទះឃើញបុរសជនជាតិវៀតណាមម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅក្នុងកាស៊ីណូតែម្តង ដែលមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចក្រុងបាវិតបានឲ្យដឹងថា ក្រោយពីទទួលសេចក្ដីរាយការណ៍របស់សមត្ថកិច្ចប្រចាំការនៅកាស៊ីណូនោះភ្លាម សមត្ថកិច្ចក្រុង និងប៉ុស្តិ៍រដ្ឋបាល ក៏ដូចជានគរបាលជំនាញនៃស្នងការខេត្ត និងមានការសម្របសម្រួលពីលោកគង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ទើបចុះទៅកន្លែងនោះ ។

ប្រភពបន្តថាបុរសដែលសង្ស័យចាញ់ល្បែងអស់លុយពីខ្លួនជាជនជាតិវៀតណាមមានឈ្មោះ ង្វៀង ហ្វាងទៀងគឿង អាយុ២១ឆ្នាំ មានទីលំនៅភូមិ សង្កាត់ភូគឿង ទីរួមខេត្តប៊ិញយឿង ប្រទេសវៀតណាម។

ក្រោយពីសមត្ថកិច្ចគណ:កម្មការកោសល្យវិច័យពិនិត្យឃើញថា សាកសពនេះស្លាប់ដោយសារចងកពិតប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីជារឿងឃាដកម្មអ្វីនោះទេ ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលយកទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តពោធិ៍ថ្មី(ហៅវត្តបាវិត) ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី ។ បើតាមបុគ្គលិកកាស៊ីណូបានឲ្យដឹងថា ជនរងគ្រោះបានមកចូលមកលេងល្បែងតាំងពីព្រឹកមកម៉្លេះ ប៉ុន្តែរូបគេមិនដឹងថា ជនគិតខ្លីនេះចាញ់លុយអស់ប៉ុន្មានលានដុងនោះទេ បានជាសម្រេចចិត្តបែបនេះ ៕ យឹម សុថាន

ae (1) ae (2)


ចែករំលែក៖