ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធកូនខ្ចី ខានយូរជូរមាត់ ប្រើកាយវិការល្បួងនារីគ ថ្លង់ និងសរសៃប្រសាទយកទៅរំលោភសេពសន្ថវៈនៅក្នុងបន្ទប់ទឹករហូតបានសម្រេច

ចែករំលែក៖

ខេត្តកណ្តាលៈ ដោយសារតែស្ត្រីជាប្រពន្ធទើបឆ្លងទន្លេមិនអាចរួមដំណេកជាមួយគ្នាបាន ធ្វើឲ្យបុរសជាប្តីល្មោភកាមដាច់ចិត្ត ប្រើកាយវិកាលួងលោមនារីគថ្លង់ និងមានជម្ងឺសសៃប្រសាទ យកទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនៅក្នុងបន្ទប់ទឹករហូតបានសម្រេចមួយលើក ។ សកម្មភាពនេះត្រូវបានស្ត្រីជាម្តាយនារីរងគ្រោះមានការសង្ស័យ ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ ។

ករណីរំលោភសេពសន្ថវៈនេះបានកើតឡើង កាលពីវេលាម៉ោង១៨ និង១០នាទីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ទឹកផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជ្រា បូផាន់ ហៅសុខម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនសង្ស័យរូបនេះប្រពន្ធ និងកូនប្រុសម្នាក់អាយុទើបតែ៦ខែ បច្ចុប្បន្នរស់នៅ ភូមិពុកឬស្សីលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ។ ចំណែកឯនារីរងគ្រោះឈ្មោះ ម ត.ល អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សគថ្លង់និងមានជម្ងឺសសៃប្រសាទប្រចាំកាយ បច្ចុប្បន្នរស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថា នៅវេលាម៉ោងប្រមាណ១៨ និង៣០នាទី ស្ត្រីជាម្តាយបានប្រទះឃើញកូនស្រីដើរចេញពីក្នុងបន្ទប់ទឹកផ្ទះជនសង្ស័យ ហើយជនសង្ស័យដើរចេញតាមក្រោយ ។ ដោយមានការសង្ស័យស្ត្រីជាម្តាយបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ ជ្រា បូផាន់ ហៅសុខម៉ាញ បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ប្រពន្ធរបស់គេទើបឆ្លងទន្លេមិនអាចរួមដំណេកជាមួយគ្នាបានទេ លុះមកដល់ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ រូបគេបានជិះកង់ជួបនារីរងគ្រោះ ក៏ប្រើកាយវិកាសុំស្រលាញ់និងណាត់ជួបនារីរងគ្រោះនៅក្នុងបន្ទប់ទឹករបស់ខ្លួន ។ ក្រោយមកនារីរងគ្រោះក៏បានដើរចូលទៅក្នុងបន្ទប់ទឹក ខ្លួនក៏បានដើរចូលទៅតាមក្រោយរួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចមួយលើក ទើបនាំគ្នាដើរចេញពីក្នុងបន្ទប់ទឹក ខណៈនោះស្រាប់តែស្ត្រីជាម្តាយនារីរងគ្រោះមកឃើញ ក៏កើតជារឿងប្តឹងផ្តល់យ៉ាងដូច្នេះ ។

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧នេះ សមត្ថកិច្ចនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានកសាងសំណុំរឿងជនសង្ស័យខាងលើនេះពីបទ “រំលោភសេពសន្ថវៈ” ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

2

1


ចែករំលែក៖