ព័ត៌មានទាន់ហេតុការណ៍៖

ចាក់សោផ្ទះទុកចោលទៅលេងផ្ទះកូន ត្រូវចោរគាស់ផ្ទះលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ដែលជាជនរងគ្រោះ ត្រូវចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ បានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ព្រោះផ្ទះរបស់គាត់ត្រូវចោរលួចគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអស់ជាច្រើន ខណៈដែលគាត់(ម្ចាស់ផ្ទះ) បានចាក់សោផ្ទះចោល ហើយទៅលេងផ្ទះកូននៅភូមិផ្សារលិច ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៨ និង ៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

តាមការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ សំ លី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ដែលជាជនរងគ្រោះបានប្រាប់អោយដឹងថា កាលពីថ្ងៃទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១៣និង ០០នាទី គាត់បានចាក់សោផ្ទះធ្វើដំណើរទៅលេងផ្ទះកូនដែល ស្ថិតនៅភូមិប្រាំខ្នង សង្កាត់ព្រែកព្នៅ ខណៈដែលត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញផ្ទះមានស្នាមគាស់ទម្លុះទម្លាយយកទ្រព្យសម្បត្តិអស់មួយចំនួនដូចជា ទូរទស្សន៍ ម៉ាក LCD ប្រភេទ ៣២ អ៊ីងចំនួន១គ្រឿង កង្ហារចំនួន២គ្រឿង ចង្ក្រានហ្គាសចំនួន៤ និងម៉ូទ័របាញ់ថ្នាំចំនួន១គ្រឿងផងដែរ។

ជនរងគ្រោះបន្តថា លុះមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៨ និង ៣៥ នាទីទើប គាត់បានជួបជាមួយឈ្មោះ ង្វៀង យាំងហុង ហើយបានប្រាប់ថា បានឌុបជនសង្ស័យឈ្មោះ ឌិន យ៉ាងបាវ ទៅលក់ទូរទស្សន៍ម៉ាកLCD 32 អ៊ីង ចំនួន០១គ្រឿង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ប្រភពបន្តថា ពេលទទួលបានព័ត៌មាននេះភ្លាម ទើបគាត់ទៅរាយការណ៍អោយសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឌិន យ៉ាងបាវ ភេទប្រុស អាយុ២១ឆ្នាំ(ជាជនសង្ស័យ) ជនជាតិវៀតណាម មុខរបរជាងធ្វើកង្ហា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្សារលិច ភ្លាមៗយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅផងដែរ ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពនៅមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួចគាស់ផ្ទះឈ្មោះ សំ លី ពិតប្រាកដមែន ខណៈដែលម្ចាស់ផ្ទះមិននៅ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីក៏សាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនីតិវិធី ៕ ព្រែកជ័យ

dr dr (1)


ចែករំលែក៖