ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបរថយន្តដឹកឈើជាក់ស្តែងនៅក្រុងច្បារមន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបចាប់ រថយន្តដឹកឈើប្រណីតបានចំនួន២គ្រឿង ក្នុងបទល្មើសជាក់ស្តែង កាលពីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ទីរួមខេត្ត១គ្រឿង និងនៅក្រុងច្បារមន ១គ្រឿង ។

ក្នុងចំណោមរថយន្តយីឌុបដឹកឈើ ប្រណីតទាំង២គ្រឿងនេះ គឺសមត្ថកិច្ចឃាត់ ខ្លួនអ្នកបើកបរម្នាក់ និងមួយចំនួនទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយ បន្សល់ទុករថយន្តដឹកឈើពេញប្រៀប យកមកចតនៅចំពីមុខរោងសន្និធិរបស់ កូនលោក ឆេង ឡុង ។ ករណីនេះ កម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការ ឡោមព័ទ្ធមួយយប់ ទើបនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចបន្តនីតិវិធី ចុះឆែកឆេរ បន្ទាប់ពីមានការសម្របសម្រួល ដោយតំណាងអយ្យការលោក អ៊ូ ផា ជា មួយនិងតំណាងម្ចាស់កាន់កាប់ទីន្លែង ។ ក្នុង នោះសមត្ថកិច្ចបានរកឃើញប្រភេទឈើ ម្រេញចំនួន២កំណាត់ និងរថយន្តឃ្លុប ១គ្រឿងទៀត ផ្ទុកឈើចំនួន៥កំណាត់តូច ត្រូវបានសមត្ថកិច្ចចាប់យកប្រគល់ទៅឲ្យ ជំនាញរដ្ឋបាលព្រៃឈើ អនុវត្តបន្តតាមនីតិ វិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូង ។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដឹក ឈើប្រណីតនេះ ត្រូវបានកម្លាំងធ្វើការស្រាវ ជ្រាវស៊ើបអង្កេតនិងប្រមាញ់ តាំងពីស្រុក ឱរ៉ាល់ ប៉ុន្តែករណីនេះអាចជនសង្ស័យដឹក ជញ្ជូនឈើខុសច្បាប់ដឹងខ្លួនមុន ទើបនាំ គ្នារត់គេចខ្លួន នៅចំណុចផ្ទះលោក ឆេង ឡុង ស្ថិតនៅភូមិផ្សារចំណា សង្កាត់កណ្តុរ ដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

គួររំឮកថា ឈ្មោះ ឆេង ឡុង ដែលជា ម្ចាស់ភូមិគ្រឹះត្រូវបានសមត្ថកិច្ចចុះឆែកឆេរ ពាក់ព័ន្ធជំនួញឈើខុសច្បាប់ គឺធ្លាប់ដឹក ជញ្ជូនឈើប្រណីតនេះជាយូរមកហើយ តាំងពីគាត់ជាកងកម្លាំងនៅស្រុកឱរ៉ាល់ និងធ្លាប់សមត្ថកិច្ចចុះបង្ក្រាប ក្នុងបទល្មើស ជាក់ស្តែងម្តងរួចមកហើយ ។ ប៉ុន្តែនៅ រសៀលថ្ងៃទី១១ ខែមីនា និងព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ គេពុំបានឃើញវត្តមាន លោកឆេង ឡុង ប្រពន្ធ និងកូន នៅក្នុង លំនៅឋាននោះទេ ។

សាក្សីពីប្រជាពលរដ្ឋនៅកន្លែងឡោម ព័ទ្ធផ្ទះលោកឆេង ឡុង បានបញ្ជាក់ថា ពេលដែលកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបានចុះមកឡោមព័ទ្ធជាមួួកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺនៅផ្នែកខាងមុខ ភូមិគ្រឹះ យ៉ាងតិចមានអ្នកបើកបររថយន្ត ដឹកឈើជាមួយកម្មករ ពី៥ទៅ៦នាក់ បាន ឡើងផ្លោះរបង តោងច្រវ៉ាក់រត់គេចខ្លួននៅ ផ្នែកខាងក្រោយផ្ទះចូលទៅកាន់ភូមិអ្នក ស្រុក ទើបនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០១៧ ពេលសមត្ថកិច្ចចុះឆែកឆេរ ឃើញ នៅសល់តែស្រ្តីម្នាក់ជាចុងភៅដាំបាយ និង មេការឲ្យលោកឆេង ឡុង និងមេការកូន របស់គាត់ ។ ពួកគេគ្រាន់តែបញ្ជាក់ប្រាប់ សមត្ថកិច្ចថា ពួកគេជាអ្នកស៊ីឈ្នួលដាំបាយ និងជាអ្នកមើលការខុសត្រូវនៅរោងសន្និធិ របស់កូនលោកឆេង ឡុងតែប៉ុណ្ណោះ ដោយមិនបានបញ្ជាក់អំពីឈើទាំងនេោះ ដឹកចេញមកពីណាយកទៅណាបន្ត ៕ សុខខេមរា

aet (11) aet aet (1) aet (2) aet (3) aet (4) aet (5) aet (6) aet (7) aet (8) aet (9) aet (10)


ចែករំលែក៖