ខេត្តព្រះសីហនុ៖ ជនជាតិខ្មែរចំនួន១៣នាក់ ក្នុងនោះស្រ្តី៣នាក់ មកពីខេត្តកំពត់ បាននាំគ្នា ចូលលេងល្បែងក្នុងកាស៊ីណូ(យ៉ាឌូលី)ក្រុងព្រះសីហនុ ត្រូវបាន កម្លាំងប៉ូលិសប្រតិបត្តិការគ្រប់គ្រង កាស៊ីណូ របស់ ក្រសួងមហាផ្ទៃ ប្រចាំខេត្តព្រះសីហនុ ធ្វើការចាប់ខ្លូន កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ ខណៈ ក្រុមអ្នកលេងល្បែងទាំងនោះ ត្រូវថៅកែកាស៊ីណួ ចោទថា លេងល្បិចក្នុងកាស៊ីណួ រូចនាំយកទៅបង្ខាំងទុក តែម្តង បង្កឲ្យមានភាពភ្ញាក់ផ្អើល ពេលក្រុងព្រះសីហនុ ។
ប្អូនប្រុស គឹម សាលវិសិត ជាសាច់ញាតិជនរងគ្រោះដែលត្រូវគេចាប់ខ្លូន បាននិយាយ រៀប រាប់ប្រាប់ ឲ្យដឹងថា ជនរងគ្រោះទាំងអស់ រស់នៅខេត្តកំពត បាននាំគ្នា មកខេត្តព្រះសីហនុ ហើយ ក៏នាំគ្នា ចូលលេងល្បែង ក្នុង កាស៊ីណូ (យ៉ាឌួលី)ខាងលើនេះ បានឈ្នះលុយ ចំនួនជាង១០ម៉ឺនដុល្លារ។ ក្រុមជនរងគ្រោះ ក្រោយពីបានឈ្នះលុយ ជាង១០ម៉ឺនដុល្លារ រូចមក ក៏មានបំណង់ ឈប់ លេង ហើយ ក៏នាំគ្នាយកកាក់លុយកាស៊ីណូ ដែលឈ្នះនោះ ទៅប្តូរយកលុយ ដើម្បីត្រឡប់ទៅវិញ ក៏ស្រាប់ តែពួក គាត់ទាំងនោះត្រូវថៅកែ កាស៊ីណូ បញ្ជាឲ្យ ក្រុមសន្តិសុខ(ប៉ូលិស ក្រសូងមហាផ្ទៃ) ហៅចូលបន្ទាប់ ម៉ាស៊ីន ត្រជាក់ រូចហើយឃាត់ខ្លូនតែម្តង ដោយចោទថា លេងល្បិចក្នុងកាស៊ីណូ ហើយបន្ទាប់ មកក៏នាំខ្លូន ជនរងគ្រោះទាំងអស់តាមទ្វារក្រោយ យកទៅបង្ខាំងទុកនៅ ទីស្នាក់ការ ក្រុមប្រតិបត្តិការ គ្រប់គ្រងកាស៊ីណូប្រចាំខេត្តព្រះសីហនុ តែម្តង ព្រមទាំងដកហូត លុយជាប់នឹងខ្លូនជនរង គ្រោះ ចំនួនប្រមាណ១២៣.០០០ដុល្លា រថយន្តចំនួន២គ្រឿង គឺទី១ ម៉ាក ឡិចស៊ីស ៣៣០ មួយគ្រឿង ទី២ ម៉ាក ហាយឡិនឌឺរមួយគ្រឿង និងទូរសព្ទ័ចំនួនជាង២០គ្រឿង។
លោក ដៀប ឆាយ ជាអ្នកមើលការខុសត្រូវ ក្នុងការស៊ីណូយ៉ា ឌូលី បានធ្វើការបញ្ជាក់ថា រឿង ចាប់ជនរងគ្រោះខាងលើនេះ គឺជារឿងរបស់ថៅកែ ចំណែកលោក មិនដឹង អ្វីនោះទេ ហើយលោកក៏ មិនហ៊ានអត្ថាធិបាយអ្វីនោះដែរ ។
ចំណែក អាជ្ញាធរ ខេត្តព្រះសីហនុ រាប់ចាប់ពីអាជ្ញាធរមួលដ្ឋាន ប៉ុស្តិ៍រដ្ឋាលសង្កាត់លេខ០៤ មន្រ្តីប៉ូលិសការរិយាយល័យពាក់ពន្ធ័ មន្រ្តី តុលាការ ខេត្ត រហូតដល់ លោក ស្នងការដ្ឋាន នគបាលខេត្ត ព្រះសីហនុ ជុំវិញ បញ្ហានេះ មិនត្រូវបានគេប្រាប់ឲ្យដឹង ឬសុំកិច្ចសហការនោះទេ គឺថៅកែកាស៊ីណូនិង ប៉ូលិសក្រសូងមហាផ្ទៃចំនួនប៉ុន្មាននាក់ប៉ុណ្ណោះ ដែលធ្វើកិច្ចការនេះ ដោយចាប់មនុស្សឆៅៗ មិនខុសអ្វីពីការចាប់ជំរិតទារប្រាក់នោះទេ ។
ពាក់ព័ន្ធការចាប់ខ្លូនក្រុមអ្នកលេងល្បែងខាងលើនេះ មន្រ្តីអង្កការសង្គមស៊ីវិល ការពារសិទ្ធិ មនុស្ស ប្រចាំខេត្តព្រះសីហនុបាននិយាយថា ចៅកែការស៊ីណូ ធ្វើបែបនេះ គឺជាការរំលោភបំពាន ទៅស្រុង ទៅលើសិទ្ធិសេរីភាពជនរងគ្រោះ ហើយ ពីព្រោះថា បើនិយាយពីរនិតីវិធីនែច្បាប់ បើចាប់ខ្លូន ជនណាម្នាក់ លុះត្រា តែមានដីការពីតុលាការ ឬការចុះបញ្ជាដោយផ្ទាល់ពីសំណាក់ ព្រះរាជអាជ្ញារតែម្តង គឺចាប់ក្នុងបទល្មើស ជាក់ស្តែង ទើបជារឿងត្រឹមត្រូវ ប៉ុន្តែនេះ ថៅកែកាស៊ីណូចាប់ មនុស្សឆៅៗតែម្តង ។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ គឺ ច្បាប់កាស៊ីណូ រាជរដ្ឋាភិបាលបានចេញ អាជ្ញាបណ្ណ័ឲ្យ បានបញ្ជាក់យ៉ាងច្បាស់ថា កាស៊ីណួ បើកសំរាប់ តែជនជាតិបទេស ចូលលេង តែប៉ុណ្ណោះ ហើយហាមដាច់ខាត់ មិនអនុញាត ឲ្យជនជាតិខ្មែរចូលនោះទេ។ តែកាស៊ីណូមួយនេះ បែរជា អនុញាត ឲ្យជនជាតិខ្មែរចូលលេង យ៉ាងគគ្រឹក គគ្រេង ហើយប្រើល្បិច បើសិនជាអ្នកលេង ឈ្នះ ច្រើនពេក ទំនងគ្មានលុយសង ចោទថា លេងប្រើល្បិច ក៏ចាប់ខ្លូនអ្នកឈ្នះ ទាំងនោះតែម្តង ដើម្បី បំភិតបំភ័យជនរងគ្រោះ ក្នុងគោលបំណងជំរិតយកប្រាក់វិញ ហើយករណីបែបនេះ ដូចជាមាន២ ទៅ៣ដងមកហើយក្នុងពេលកន្លងមក ។ តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីអង្គការសង្គមស៊ីវិល ដដែល នោះបានបញ្ជាក់ថា ជុំវិញបញ្ហានេះ លោកនឹងស៊ើបអង្កេត ស្វែងរកការពិត ។
គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុ បច្ចុប្បន្ន មានកាស៊ីណូចំនួន ប្រមាណ២៣ទីតាំង កំពុងធ្វើសកម្មភាពយ៉ាងរលូន បើកចំហរឲ្យជនជាតិខ្មែរចូលលេង ផ្គើនទៅនឹងប្រាសាសន៍សម្តេច ក្រឡាហោម សរ ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលកន្លងមក សម្តេចបានព្រមានត្រង់ៗចំពោះក្រុមហ៊ុនបើកបនល្បែង កាស៊ីណូ ទូទាំងប្រទេស គឺហាមផ្តាច់មិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងនោះទេ ហើយនៅក្នុងអាជ្ញាបណ្ណ័អនុញ្ញាតច្បាប់ធ្វើអាជីវកម្ម ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ផងដែរ ដូចនេះបើសិនជាមានកាស៊ីណូ ណាមួយអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត គឺ ប្រឈមនឹងបិទអាជីវកម្ម ទាំងស្រុងតែម្តង ហើលយថ្មីៗនេះ លោក យន្ត មីន អភិបាលនែគណៈ អភិបាល ខេត្តព្រះសីហនុ ក៏បានចេញសេចក្តីជួនដំណឹងស្តីពីការហាម ពលរដ្ឋខ្មែរ មិនចូលលេងល្បែង ស៊ីសង់ គ្រប់ ប្រភេទក្នុងការស៊ីណូ ជំរាបទៅដល់ ម្ចាស់ក្រុមហ៊ុន កាស៊ីណូ ទាំងអស់ ដែលកំពុង ធ្វើសកម្ម ភាព លើទឹកដីខេត្តព្រះសីហនុផងដែរ ៕ ឆ្លាម សមុទ្រ