ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ គេថា មន្ទីរពេទ្យកាល់ម៉ែតជញ្ជក់ឈាម

ចែករំលែក៖

ផ្អើលពេញហ្វេសប៊ុករឿងរថយន្តដឹកអ្នកជំងឺទៅស្រុកស្ទឹងត្រង់ ដែលក្រុមអ្នកគួកជេ រថយន្តដឹកអ្នកជំងឺក្នុងមន្ទីរពេទ្យកាល់ម៉ែតកាប់ឆៅ ដែលម្ចាស់ហ្វេសប៊ុកហៅថា «ជញ្ជក់ឈាម» ។ ម្ចាស់គណនីហ្វេសប៊ុក Hak Thavry បានសរសេរថា

ខ្ញុំគិតថា សុំមានយោបល់បន្តិច ទៅលើមន្ទីរពេទ្យកាល់ម៉ែត ដែលខ្ញុំបាទបានជួបកាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ។ សុំសួរទៅកាន់លោកប្រធានមន្ទីរពេទ្យកាល់ម៉ែតថា ១ តើអ្នកជំងឺមើលមិនជា ហើយប្រាប់ឲ្យយកទៅធ្វើបុណ្យ ។ តើមន្ទីរពេទ្យត្រូវមានលក្ខខណ្ឌអ្វីខ្លះចំពោះក្រុមគ្រួសារអ្នកជំងឺដែលជិតស្លាប់? ២ តើខាងអ្នកជំងឺសុំប្រើរថយន្តពេទ្យរដ្ឋមកពីស្រុកស្ទឹងត្រង់(ខេត្តកំពង់ចាម) បានដែរឬទេ? ព្រោះ រថយន្តពេទ្យកាល់ម៉ែត សេវាដឹកជញ្ជូនមួយគីឡូម៉ែត្រ១ដុល្លារ! វាថ្លៃពេក! ។ ចំណែករថយន្តពេទ្យរដ្ឋមកពីស្រុកស្ទឹងត្រង់ មិនតម្រូវឲ្យបង់លុយទេ ហើយមានឧបករណ៍ដូចគ្នា ។

ម្ចាស់គណនីហ្វេសប៊ុកដដែលបានបន្តថា វាហួសហេតុពេកហើយចំពោះបុគ្គលដែលធ្វើការនៅប្រព័ន្ធប្រសាទ ប្រហែលម៉ោង៩ទៅ១១ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧ ដោយម្នាក់ថា សម្រួលឲ្យគាត់ទៅ? ២ នាក់ទៀតថា មិនឲ្យ ។ តើនេះមកពីមូលហេតុអ្វី? ពួកអស់លោក ពីរ បីនាក់ ពិតជាសាហាវពេកហើយ ។ ឪពុកមើលមិនជាហើយត្រូវគេធ្វើបាបយកលុយ និងបង្ខំឲ្យជិះឡានកាល់ម៉ែតទៅស្រុកអស់៣០០ដុល្លារទៀត គឺវាអយុត្តិធម៌ណាស់ ។

នេះជាគឺជាឧទាហរណ៍មួយ ក្នុងចំណោមរឿងរ៉ាវអយុត្តិធម៌សម្រាប់ជនរងគ្រោះ ដែលតែងតែមកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ។ គេប្រាប់ថា មានការប្រទាញប្រទង់គ្នា ឬក៏មានភាពអនាធិបតេយ្យខ្លាំងចំពោះបញ្ហាការដឹកអ្នកជំងឺ ឬសពចេញពីមន្ទីរពេទ្យកាល់ម៉ែត បើទោះបីជាក្រសួងសុខាភិបាលប្រកាសថា មិនតម្រូវឲ្យបង់ប្រាក់ចំពោះការដឹកសាកសពក៏ដោយ ៕ ប្រជាពលរដ្ឋម្នាក់

aaaa (3) aaaa aaaa (1) aaaa (2)


ចែករំលែក៖