ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារទៅលើទីតាំងយោធានៅយេមែន និងស៊ីរីស្លាប់ជាង១០០នាក់

ចែករំលែក៖

ប្រភពព័ត៌មានពីកម្លាំងយោធាបានឲ្យដឹងថា មានទាហាន ៣០នាក់ របស់រដ្ឋាភិបាលយេមែន ស្លាប់ និងរាប់សិបនាក់ផ្សេងទៀត រងរបួសនៅក្នុងហេតុការណ៍វាយប្រហារភេរវកម្មនាថ្ងៃទី១២ ខែមីនា ពេលដែលក្រុមវេយប្រហារអត្តឃាត បានបំផ្ទុះគ្រាប់បែកលាក់នៅក្នុងខ្លួន ស្ថិតនៅភាគខាងកើតទីក្រុង Aden ភាគខាងត្បូងប្រទេសយេមែន។

ប្រភពព័ត៌មានបានឲ្យដឹងថា ការវាយប្រហារខាងលើសម្តៅទៅលើកម្លាំងទាហានដែលប្រមូលផ្តុំគ្នា បើកប្រាក់ខែនៅក្នុងទីតាំង Al Sawlaba ស្ថិតនៅស្រុ Al Arish ទីក្រុង អាឌែន។

ជនវាយប្រហារអត្តឃាតនបានបន្លំខ្លួនជាមួយកម្លាំងទាហាន ហើយបំផ្ទុះគ្រាប់បែកតែម្តង។ នៅមុនការវាយប្រហារ ៨ថ្ងៃ ក៏មានការវាយប្រហារគ្រាប់បែកអត្តឃាត ដូចគ្នានោះដែរ កើតឡើងនៅទីក្រុងអាឌែន បណ្តាលឲ្យទាហាន ៤៨នាក់ស្លាប់ និង ២៩នាក់រងរបួស។ ក្រុមភេរវកម្មអិស្លាម IS បានចេញមុខទទួលស្គាល់ថា ជាសកម្មភាពវាយប្រហាររបស់ខ្លួន។

ជាច្រើនខែកន្លងមក យេមែន បានបង្កើនការវាយប្រហារទៅលើក្រុម ភេរវកម្មនៅភាគខាងត្បូងប្រទេសនេះ ។ ក្រុមភេរវកម្ម IS និងក្រុមអាលកៃដា បានឆ្លៀតឱកាស នៃវិវាទរវាងក្រុម បះបោរ ហូធី នឹងរដ្ឋាភិបាល បង្កើនការវាយប្រហារភេរវកម្ម ។ បច្ចុប្បន្នក្រុម ហូធី បានគ្រប់គ្រង ទីក្រុង សាណា ដើម្បីបង្កើនការវាយប្រហារដណ្តើមគ្រប់គ្រងតំបន់ភាគខាងត្បូងប្រទេសនេះ ។

ក្រុម ភេរវកម្ម នៅក្នុងប្រទេសយេមែនបានបង្កើនការវាយប្រាហារ ដណ្តើមគ្រប់គ្រងទីក្រុងសំខាន់ៗនៅក្នុងប្រទេសនេះ ប្រឆាំងរដ្ឋាភិបាលដែលពិភពលោកទទួលស្គាល់។ ក្រុមអាលកៃកា បានក្លាយទៅជាក្រុម វាយប្រហារទៅលើរដ្ឋាភិបាលដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសយេមែន។

កាលពីខែសីហា ឆ្នាំ២០១៦ ខ្មាន់កាំភ្លើងក្រុម IS បានវាយប្រហារ បំផ្ទុះគ្រាប់បែកនៅក្នុងរថយន្ត បណ្តាលឲ្យមនុស្ស៧១នាក់ស្លាប់ នៅទីក្រុងអាឌែន បានក្លាយជាការវាយប្រហារភេរវកម្ម សម្លាប់មនុស្សច្រើនបំផុតប្រចាំឆ្នាំ២០១៦ ។

ចំណែកនៅក្នុងប្រទេសស៊ីរីវិញ ក៏មានការវាយប្រហារគ្រាប់បែកអត្តឃាត សម្លាប់មនុស្សជាច្រើនផងដែរ ។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រុមភេវរកម្មអាល់កៃដា បានចេញមកអះអាងទទួលខុសត្រូវ នៅពីក្រោយការវាយប្រហារដោយគ្រាប់បែកក្នុងទីក្រុងដាម៉ាស កាលពីថ្ងៃសៅរ៍ និងបានធ្វើឲ្យមនុស្ស៧៤នាក់បាត់បង់ជីវិតនោះ ។

គួរឲ្យដឹងទៀតថា ការប្រកាសរបស់ក្រុមភេវរកម្មមួយនេះ ត្រូវបានធ្វើឡើងនៅក្រោយតែមួយថ្ងៃដែលក្រុមប្រឆាំង The Levant Swords បាននិយាយថា ខ្លួនគឺជាអ្នកវាយប្រហារ ដោយគ្រាប់បែកទៅលើទីក្រុង ដាម៉ាសនេះ។

គ្រាប់បែក បានផ្ទុះ២ដង នៅក្នុងតំបន់ Shaghour ដែលគ្រាប់បែកទី១ត្រូវបានចុចបំផ្ទុះឡើង ដោយប្រើប្រាស់ទូរស័ព្ទបញ្ជា និងសំដៅរករថយន្តក្រុងដែលកំពុងប្រមូលផ្តុំគ្នា និងក្រោយមកមនុស្សក៏ចាប់ផ្តើមនាំគ្នាឈរមើលហេតុការណ៍ ហើយជាឱកាសជនធ្វើអត្តឃាត បានរត់ចូលទៅក្នុងហ្វូងមនុស្ស ហើយចុចបំផ្ទុះខ្លួនឯងភ្លាមៗ នៅទីនោះ៕ ម៉ែវ សាធី

ae ae (1) ae (2)


ចែករំលែក៖