ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ ជីកដីក្រោយផ្ទះប្រទះឃើញកាំភ្លើងអាការមួយដើមប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ ជីកដីក្រោយផ្ទះប្រទះឃើញកាំភ្លើងអាការមួយដើមប្រគល់ឲ្យសមត្ថកិច្ចឲ្យប៉ូលិសវរការពារព្រំដែនគោក ៩១១ កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ពលរដ្ឋដែលប្រទះឃើញអាវុធនោះ មានឈ្មោះ ឈិន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា បុរសខាងលើបានកាប់ដីខាងក្រោយផ្ទះដើម្បីយកមកបំពេញក្នុងផ្ទះ ដែលគាត់សង់ផ្ទះថ្មី ក្រៅពីការកាប់គាស់ដីជម្រៅប្រហែលកន្លះម៉ែត្រ ក៏ប្រទះឃើញអាវុធ អាការឆេកូរ របស់ស៊ូវៀត កប់ដី បង់ចំនួន២ គ្រាប់២៨គ្រាប់។ ក្រោយពីប្រទះឃើញ ម្ចាស់ផ្ទះខាងលើបានរាយការណ៍ប្រាប់កម្លាំងនគរបាលការពារព្រំដែនគោក៩១១ ហើយកម្លាំងចំនួន៥នាក់ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រីសួន ដារ៉ា មេបញ្ជារការរងសហការ ជាមួយលោកមេភូមិទៅទទួលយក និងបានជួយឧបត្ថម្ភដល់អ្នករាយការណ៍នូវថវិកាចំនួន១០ម៉ឺនរៀល ដែលជាថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ។

ជុំវិញករណីពលរដ្ឋជីកប្រទះឃើញអាវុធនេះដែរ អ្នកស្រុកមានការត្រេកអរជាខ្លាំង អំពីបញ្ហាភូមឃុំ មានសុវត្ថិភាពរបស់ពួកគាត់ ។ ពួកគាត់បញ្ជាក់ថា ករណីកាំភ្លើងនេះដែរ គេសង្ស័យថាប្រហែលមានក្រុមជនមិនស្គាល់មុខយកមកបង្កប់ចោលដើម្បីងាយស្រួលពួកគេធ្វើសកម្មភាពឆក់ ប្លន់ ឬករណីផ្សេងៗក្នុងភួមិដែលក្រុមជនមិនស្គាល់អត្តសញ្ញាណប្រព្រឹត្ត ៕ វណ្ណា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖