ព័ត៌មានទាន់ហេតុការណ៍៖

សមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សសង្រ្គោះជាតិ៣នាក់ ដកស្លាកគណបក្សចោលដោយសារអស់ជំនឿ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សមាភាពបេក្ខជនក្រុមប្រឹក្សាឃុំ លេខរៀងទី៩នៃគណបក្សសង្រ្គោះជាតិ នៅក្នុងឃុំកំពង់ត្រឡាច រួមជាមួយនឹងសមាជិក ចំនួន២នាក់ផ្សេងទៀត បានសម្រេចដកស្លាកណបក្សសង្រ្គោះជាតិចេញពីមុខផ្ទះ ដែលធ្លាប់គាំទ្រនាពេលកន្លងមក និងលាឈប់ពីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីមើលឃើញថា ថ្នាក់ដឹកនាំគណបក្សមួយនេះ និយាយភូតភរ គ្មានការពិត បោកប្រាស់ ពួកគេម្តងហើយម្តងទៀត ។

សមាជិកគណបក្សសង្រ្គោះជាតិដែលបានលាឈប់នេះ ១.ឈ្មោះ នៅ អឿន ភេទប្រុស ដែលមានតួនាទីជាអនុប្រធានគណបក្សសង្រ្គោះជាតិ ឃុំកំពង់ត្រឡាច ២.ឈ្មោះ នី ចន្ថា ភេទប្រុស និង៣ .ឈ្មោះចាន់ ហ៊ុន ភេទប្រុស ជាសមាជិកគណបក្សសង្រ្គោះជាតិ នៅក្នុង ឃុំកំពង់ត្រឡាច ។

លោកនៅ អឿន បានអោយដឹងថា ការចាកចេញពីគណបក្សឃុំនេះ នៃគណបក្សសង្គ្រោះជាតិនេះ គឺបន្ទាប់ពី ការងារមួយចំនួននៅក្នុងកិច្ចការងារគណបក្សឃុំគឺមានការផ្ទេរផ្ទូរភ្លាមៗស្រេចតែនិងចិត្ត មិនគោរពវិន័យធ្វើការមិនរីកចម្រើន ទាស់ទែងគ្នា ដណ្តើមតួនាទីគ្នា ។ ពេលខ្លះនឹកឃើញចង់ដាក់អ្នកនេះ ក៍ដាក់ទៅចង់ដាក់អ្នកនោះក៍ដាក់ ដូចជារូបគាត់ម្តងអោយឈឈ្មោះក្នុងលេខរៀងទី៦ និង ម្តងអោយឈឈ្មោះក្នុងលេខរៀងទី៩ នៅក្នុងឃុំកំពង់ត្រឡាច និយាយអោយតែរួចពីមាត់ ធ្វើអីមិនឯកភាពគ្នានោះទេ និង មានកត្តាជាច្រើនទៀត ដោយសារតែមូលហេតុនេះទើបគាត់នឹងឃើញថា បញ្ហាខ្លួនឯងដោះស្រាយមិនបានផងទៅជួយប្រជារាស្រ្តយ៉ាងម៉េចនឹងកើត ។

ដោយឡែកលោក ចាន់ ហ៊ុន ជាសមាជិកគណបក្សសង្រ្គោះជាតិនៅក្នុងឃុំកំពង់ត្រឡាចនេះដែរ បានប្រាប់ថា ការដឹកនាំគណបក្សទាំងនៅថ្នាក់ក្រោមនិងថ្នាក់លើគឺមិនដំណើរ ការនោះទេ ទៅមុខមិនរួចនោះទេ នាំគ្នាដើរថយក្រោយទៅវិញដែលធ្វើអោយគណបក្សមួយ កាន់តែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ។

ចំណែកលោកនីចន្ថា មិនបាននិយាយអ្វីនោះទេ គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា គាត់នឿយហត់និងដើរតាមគណបក្សសង្រ្គោះជាតិនេះហើយ ព្រោះគ្មានអ្វីរីកចំរើននោះទេ ។

លោកទាំងបីបញ្ជាក់ថា នៅពេលនេះ គណបក្សសង្រ្គោះជាតិនៅក្នុងឃុំកំពង់ត្រឡាចនេះ គឺចាប់ផ្តើមរង្គោះរង្គើហើយ ហើយនឹងមានអ្នកដាក់ពាក្យលាឈប់ជាច្រើននាក់ជាបន្តបន្ទាប់ទៀត ៕ ចន្ថា

12550012

12550007 12550012 12550016


ចែករំលែក៖