ភ្នំពេញ ៖ រថយន្ត Nissan Frontier ខណៈកំពុងបើកសុខៗ ស្រាប់តែឆ្លងប្រពន្ធ័ភ្លើងបង្កឲ្យឆាបឆេះ ត្រូវពន្លត់ទាន់ គ្រាន់តែខូតខាតផ្នែកខាងមុខតែប៉ុណ្តោះ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើនេះ ម៉ាក Nissan Frontier ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-2351 បើតាមបណ្តោយផ្លូវបេតុងភូមិព្រៃទា ទិសដៅពីលិចទៅកើត ខណៈកំពុងបើកបរ ស្រាប់តែមានផ្សែងហ៊ុយ ហ៊ុយ ចេញពីផ្នែកខាងមុខរថយន្តដែលជាកន្លែងម៉ាស៊ីន ភ្លាមនោះ ម្ចាស់បានឈប់រថយន្តដើម្បីចុះពិនិត្យមើល តែមិនទាន់បានពិនិត្យផង ស្រាប់តែភ្លើងឆេះខ្លាំងឡើង ធ្វើអោយម្ចាស់រត់ស្លន់ស្លោ រកទុយយោទឹកពីផ្ទះប្រជាពលរដ្ធនៅតាមផ្លូវមកបាញ់ទាន់ គ្រាន់តែខូចខាតផ្នែកម៉ាស៊ីនខាងមុខមិនដំណើរការ ។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបានទូរស័ព្ទហៅរថយន្តមកស្ទួចយកទៅការ៉ាស់ដើម្បីជួសជុល ។ បើតាមការបញ្ជាក់ពីម្ចាស់រថយន្តបានអោយដឹងថា រថយន្តរបស់គាត់មិនបានកែដាក់ប្រព័ន្ធហ្គាសស្អីនោះទេ ៕ សុខាសែជ័យ