ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មុនធ្វើអត្តឃាតទូរស័ព្ទប្រាប់ម្ដាយនៅឯស្រុកកំណើត ក្រោយលែងលះប្រពន្ធជាង២ខែ

ចែករំលែក៖

ប៉ោយប៉ែត ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកពេញភូមិ បន្ទាប់ពីគេទូរស័ព្ទទៅប្រាប់ម្តាយថា «កូនលាហើយមកមើលផង»

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង១១និង១៤នាទីព្រឹក ថ្ងៃទី១៥ ខែមីនា នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចប្រាប់ថាៈជនរងគ្រោះឈ្មោះ ឈឿន វុទ្ធីអាយុ៣០ឆ្នាំ មុខរបមិនប្រាកដបានចង.កដោយខ្សែអង្រឹងទៅនឹងរ៉ូតដំបូលផ្ទះ ។

តាមការបំភ្លីរបស់បងស្រីបានប្រាប់សមត្ថកិច្ចថា សាកសពទើបលែងលះប្រពន្ធបានរយៈពេលជាងពីរខែ ។ ជនរងគ្រោះ មុនពេលធ្វើអត្តឃាតបានទូរសព្ទ័ទៅម្តាយឈ្មោះ ហួន គឹមលាង អាយុ៦៥ឆ្នាំ ថា កូនលាម្តាយហើយពេលនេះ កូនកំពុងឡើងអង់តែន ក្រោយមកក៏ម្តាយទំនាក់ទំនងលែងបានម្តាយ ក៏ជិះម៉ូតូដើររកកន្លែងអង់តែន តែរកមិនឃើញ រួចម្តាយក៏មកមើលផ្ទះក្មួយឈ្មោះ សឿប វីរះ ភេទប្រុស អាយុ៣៣ឆ្នាំ ស្រាបតែឃើញកូនប្រុសចង.កស្លាប់បាត់ទៅហើយ ។

ក្រោយពីសមត្ថកិច្ចជំនាញក្រុងប៉ោយប៉ែត រួមសហការជាមួយ គ្រូពេទ្យ ពិនិត្យសាកសពឃើញថា សពរងគ្រោះខាងលើពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន ពីព្រោះលើដងខ្លួនមិនមានអ្វីក្រៅពីវត្ថុតាងខ្សែដែលចង កសម្លាប់ខ្លួនឯងឡើយ។

ក្រោយពីការពិនិត្យរបស់សមត្ថកិច្ចនិងគ្រួពេទ្យជំនាញសាកសពត្រូវបានប្រគល់ជូនបងប្អូន ម្តាយធ្វើបុណ្យតាមប្រពៃណី នៅក្នុងភូមិកើតហេតុ។

នៅកន្លែងកើតហេតុអ្នកស្រុកបានលើកឡើងថា បុរសខាងលើនេះគេសង្ស័យការចងកសម្លាប់ខ្លួននោះប្រហែលជាខូចចិត្តព្រោះបែកបាក់ប្រពន្ធកូន ដែលទើបតែលែងគ្នាជាងពីខែកន្លងមកទើបគិតខ្លីសម្រេចចិត្តចង កសម្លាប់ខ្លួន។

អ្នកស្រុកនិយាយថា ការខឹងប្រពន្ធហើយបែរជាយកជម្រើសចងកសម្លាប់ខ្លួនបែបនេះមិនគួរគិតខ្លីបែបនេះឡើយ គួរតែសាងជីវិតថ្មីដើម្បីអនាគតល្អប្រសើរជាងសំរេចចិត្ត ចង កសម្លាប់ខ្លួន ហើយពួកគាត់បាននិយាយទៅកាន់អ្នកដែលមានវិបត្តថាកុំយកជម្រើសចង កសម្លាបជាថ្នូរនឹងវិបត្តិត្រូវតស៊ូដើម្បីអនាគត ៕ វណ្ណា

d4 (1) d4 (2)


ចែករំលែក៖