ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកម្ដាយជាប់រវល់ទៅរកស៊ីផ្ញើកូនឲ្យអ៊ំុមើល លង់ទឹកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយសង្គ្រោះ និងធ្វើចលនាដៃជើង តែហួសពេលទៅហើយ ខណៈក្មេងម្នាក់ដែលទើបមានអាយុមួយឆ្នាំកន្លះ បានរអឹលដើរធ្លាក់ទឹកបៀរ ក្បែរផ្ទះដោយអ៊ំុស្រីរបស់ខ្លួន ខណៈដែលអ៊ំុស្រីនោះកំពុងជាប់រវល់ដាំស្លរភ្លេចខ្លួន ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅភូមិទួលតាកែវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា ក្មេងស្រីដែលលង់ទឹកមានឈ្មោះ ធី រក្សា អាយុ២០ខែ ខណៈដែលឪពុកម្ដាយជាប់ទៅរកស៊ីនៅរាជធានីភ្នំពេញ ដោយផ្ញើកូនឲ្យអ៊ុំស្រីជួយមើលថែ ក្នុងភូមិកើតហេតុខាងលើ ។

យោងតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ ឃើញអ៊ំុស្រីបានពរក្មួយស្រីដើរលេង ដូចសព្វរាល់ដង ហើយដោយជាប់រវល់ធ្វើកិច្ចការផ្ទះ និងដាំស្លរភ្លេចខ្លួនប្រមាណ១៥នាទី ទើបគាត់ភ្ញាក់ផ្អើលដើររក ស្រាប់តែប្រទះឃើញក្មួយស្រីធ្លាក់ចូលទឹកក្បែរផ្ទះ ទើបស្រែកហៅគ្នីគ្នាអ្នកភូមិនាំគ្នាជួយ ប៉ុន្តែយឺតពេលទៅហើយ បានត្រឹមតែស្រែកទ្រហ៊ោយំសោកសង្រែងប៉ុណ្ណោះ ។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចហើយ ក៏បានប្រគល់សពទៅអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន

ae (1) ae (2)


ចែករំលែក៖