ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានបុ៉ស្តិ៍ផ្សារដើមថ្គូវចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម១០នាក់ រស់និ ងធ្វើការគ្មានច្បាប់់់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានបុ៉ស្តិ៍ផ្សារដើមថ្កូវ ចុះឆែកឆេរ និងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម១០នាក់ ដែលរស់នៅ និងធ្វើការគ្មានច្បាប់ ស្ថិតនៅសិប្បកម្មឈើ ផ្លូវលេខ១០៣ នៅក្នុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេរនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានបុ៉ស្តិ៍ផ្សារដើមថ្កូវចុះមកត្រួតពិនិត្យ និងឆែកឆេរជនជាតិវៀតណាម១០នាក់ រស់និងធ្វើការគ្មានច្បាប់់់ ។

បច្ចុប្បុនជនជាតិវៀតណាមនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ សរស្មី

image5 image4 image3 image2 image1

 


ចែករំលែក៖