ភ្នំពេញ៖ បុរសម្នាក់បានដើរតួជារដ្ឋបាលរោងចក្រ យីហោអាមេរិកកាំង ហើយបានលួងលោមបុរសជាអ្នករត់ម៉ូតូឌុបចំនួន៥នាក់ថា យកចូលបម្រើការងារដោយតម្រួវឲ្យជនរងគ្រោះបង់ប្រាក់ជាមុនសម្រាប់រត់ឯកសារ។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើជាខ្ចីទូរស័ព្ទជនរងគ្រោះខលបែរជាគេចបាត់រហូត ខលទៅក៏មិនចូល អស់រយះពេល២ថ្ងៃ ទើបប្រទះឃើញ ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបុរីពិភពថ្មី ផ្លូវវេងស្រង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះសាន វេហា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករោងចក្រ យីហោ អាមេរិកកាំង ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ចំណែកជនរងគ្រោះចាញ់បោកគេ ១,ឈ្មោះ មួន ទុន អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប ២,ឈ្មោះ វ៉ាន់ វី អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅក្នុងភូមិផ្លុង ឃុំទីប៉ូ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែក៣នាក់ទៀតអត់ស្គាល់ឈ្មោះ ។
តាមសាក្សីពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ឈ្មោះ សាន វេហា បានមកសួរពួកគាត់ ខណៈកំពុងរត់ម៉ូតូឌុបថា មានចង់ធ្វើការរោងចក្រអត់? ពេលនោះពួកគាត់ក៏ថាចង់ ក្រោយមកឈ្មោះសាន វេហា បានអោយពួកគាត់យកឯកសារពាក់ព័ន្ធដូចជារួបថត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ឌ ដើម្បីរួបគេយកទៅអោយថៅកែ និងយកអោយបង់ជាទឹកប្រាក់ម្នាក់៥មឺុនរៀលផងដែរ។ ពេលនោះពួកគាត់ក៏ព្រមតាមអ្វីដែលជនសង្ស័យប្រាប់ ដោយសន្យាថា ថ្ងៃទី១៥ ខែ ឆ្នាំ ដដែលពួកគាត់នឹងបានចូលធ្វើការហើយ។
លុះរហូតព្រឹកថ្ងៃ១៥ ជាថ្ងៃកំណត់ ពួកគាត់បានមកអង្គុយចាំនៅខាងមុខរោងចក្រអាមេរិកកាំង តាំងពីវេលាម៉ោង៦ព្រឹក រហូតទៅដល់ថ្ងៃត្រង់ នៅតែមិនឃើញជនសង្ស័យចេញមកហៅអោយចូលធ្វើការទៀត ទើបខលទៅជនសង្ស័យ តែគេបានប្រាប់មកវិញថា ចាំស្អែកព្រឹក នឹងបានចូលហើយ គេហ៊ានយកក្បាលមកធានាពួកគាត់ក៏យល់ព្រមទៀត ។
សាក្សីបន្តថា រហូតព្រឹកថ្ងៃទី១៦ ខែឆ្នាំដដែល ពួកគាត់បាននាំគ្នាមកម្តងទៀត ហើយបានខលទៅជនសង្ស័យអោយមកទទួល ពេលនោះជនសង្ស័យក៏បានមកជួប នៅខាងមុខរោងចក្រ ក្រោយមកជនសង្ស័យបានធ្វើឡេះជាខ្ចីទូរស័ព្ទពីជនរងគ្រោះម្នាក់ ម៉ាកអាយហ្វូនខលទៅថៅកែ តែបែរជាដើរគេចខ្លួនបាត់រហូត ខលក៏មិនចូល ទើបដឹងថា ជនសង្ស័យបោកប្រាស់ នាំគ្នាតាមរកជនសង្ស័យរហូតដល់វេលាម៉ោងកើតហេតុទើបប្រទះឃើញនៅបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ទើបប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ជនរងគ្រោះបានបញ្ញាក់ថា ទឹកប្រាក់ទាំងអស់គ្នារួមទាំងទូរស័ព្ទផងនោះសរុបជាង២៥០ដុល្លារ ។
ក្រោយពេលឃាត់ខ្លួនក្រុមជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយ ទើបសុំអោយតែជនសង្ស័យសងលុយអោយគ្រប់ចំនួនវិញទេ ៕ សុខាសែនជ័យ
ដើតួជារដ្ឋបាលរោងចក្ររើសកម្មករ និងបោកបុរស៥នាក់អស់លុយជាង២៥០ដុល្លារ សមត្ថកិច្ចឃាត់ខ្លួន