ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់កាប់សម្លាប់ស្ត្រីរងគ្រោះហើយរត់គេចខ្លួន ពេលនេះចាប់ខ្លួនហើយ ដោយសារញៀនថ្នាំ និងជំពាក់លុយស្ត្រីរងគ្រោះ

ចែករំលែក៖

ឧត្តរមានជ័យ៖ ជនរងគ្រោះឈ្មោះ ជុន ច្រឹប ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិ អូរជីក ឃុំផ្អាវ ស្រុក ត្រពាំង ប្រាសាទខេត្តឧត្តរ មានជ័យ ត្រូវបានជនសង្ស័យ : ឈ្មោះ សិត សារ៉ាត ភេទ ប្រុស អាយុ៣៤ ឆ្នាំ សម្លាប់យ៉ាងព្រៃផ្សៃ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព គឺមានស្នាមកាប់ចំនួន១២កន្លែង ដែលមានស្នាមមុតជ្រៅ តែមុខកាត់ ខ្លីដែលសមត្ថកិច្ចសន្និដ្ឋានថាឃាតកប្រើពូថៅ។

ឆ្លងតាមការបំភ្លឺនៅជំវិញកន្លែងកើតហេតុ សមត្ថកិច្ចកំណត់បានមុខសញ្ញា ជាកូនធម៌ដែលមកពីខេត្តកំពង់ស្ពឺមកនៅជាមួយជនរងគ្រោះជាងមួយខែមកហើយ ដោយ រកស៊ីឡើងភ្នំកាប់ឈើគ្រញូងជាមួយប្តីស្ត្រីជនរងគ្រោះ ។

ប្រភពបន្តថា បន្ទាប់ពីកំណត់បានមុខសញ្ញា សមត្ថកិច្ចបានស្វែងរកនិងឃាត់ខ្លួនជនសង្ស័យដំបូងចំនួន៣ នាក់ ហើយក្រោយពីការស្រាវជ្រាវសាកសួរ២នាក់ ដោយពុំមានការពាក់ព័ន្ធ ក៏ឲ្យត្រឡប់ទៅផ្ទះវិញ។

ដោយឡែកជនសង្ស័យឈ្មោះ សិត សារ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិត្រពាំងខ្យា ឃុំស្វាយអំពេ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួន និងសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ។

ករណីនេះកើតឡើងដោយសារមូលហេតុ៖ ខឹងប្តីជនរងគ្រោះដែលជាឪពុកធម៌មើលងាយខ្លួនថា ចិញ្ចឹមមនុស្សអន់ជាងចិញ្ចឹមឆ្កែ ចិញ្ចឹមឆ្កែវាស្គាល់ម្ចាស់ បើអាមួយនេះ ថ្ងៃណាមួយវាបែរខាំវិញ នៅពេលឮអ្នកភូមិនិយាយប្រាប់ ក៏មានកំហឹង ម្យ៉ាងដោយ ខ្លួនជំពាក់ប្រាក់ជនរងគ្រោះជាង១លានរៀលផង ហើយស្រវឹង ស្រា និងជក់ថ្នាំញៀនផង ទើបគិតខ្លីឈានដល់ការប្រព្រឹត្តបែបនេះតែម្តង ។

ជនសង្ស័យបានរៀបរាប់ថា នៅថ្ងៃ១៥ ខែមីនា ឆ្នាំ២០១៧ ខ្លួនបានចុះពីកាប់ឈើលើភ្នំ ក៏បានផឹកស្រាបៀ ៤-៥ នាក់អស់ស្រាជាច្រើនកេះ ផឹករហូតដល់ម៉ោង៨ទៅ៩យប់ ខ្លួនក៏បានដើរទៅកាន់ផ្ទះជនរង គ្រោះដែលត្រូវជាម្តាយធម៌ ទៅម្នាក់ឯងទាំងយប់ ពេលទៅដល់ បានចូលតាមទ្វារមុខដោយគោះទ្វារឲ្យជនរងគ្រោះបើកទ្វារឲ្យ ដោយខ្លួនដឹងថា ប្តីជនរង គ្រោះមិននៅ ទៅឡើងភ្នំបាត់ហើយ ។ នៅពេលចូលដល់ ក៏សួររកលុយពីជនរងគ្រោះ ក៏កើតការប្រតាយ ប្រតប់គ្នា ជនរងគ្រោះបានរត់ចុះដីសំដៅទៅថ្នល់ ខ្លួនក៏ដេញតាមដោយបានទាញយកពូថៅនៅរានបាយផ្ទះជនរងគ្រោះកាប់សម្លាប់ជនរងគ្រោះតែម្តង ព្រោះខ្លាចបែកការ ក្រោយកាប់ជាច្រើនពូថៅស្លាប់ហើយនោះ ខ្លួនគេបានដើរមកយកឡាំងផ្កាឈូករបស់ជនរងគ្រោះ ទៅដងទឹកលាងជើង ដៃនិងពូថៅ រួចយកពូថៅទៅទុកកន្លែងដើមវិញ។

ក្រោយការសារភាពរបស់ជនសង្ស័យរួចមក សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ ប៉ែន នួន

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖