ព័ត៌មានទាន់ហេតុការណ៍៖

ស៊ិនឌី ប្រកាសបន្ថយការងារសិល្បៈក្រោយបើកហាងសាឡនខ្នាតធំ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារមុខរបរអាជីវកម្មហាងសាឡនអស់ជាច្រើនឆ្នាំ តារាសម្តែងភេទទី៣ ស៊ិន ឌី បានប្រកាសបន្ថយការងារសិល្បៈ។ ការបន្ថយនេះ ក៏ក្រោយពេលដែលតារាសម្តែអរូបនេះ ទើបនឹងបើកដំណើរការហាងថ្មីទ្រង់ទ្រាយធំដុំជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនានេះ ។

តារាសម្តែង ស៊ិន ឌីបញ្ជាក់ថា ថ្មីនេះខ្លួនទើបនឹងបញ្ចប់ការសម្តែងភាពយន្តខ្នាតធំរបស់ផលិតកម្មមួយរឿង ជួយអូនផង។ លោកថា ការងារសិល្បៈមួយចំនួនផ្សេងទៀតនឹងកាន់តែត្រូវបានកាត់បន្ថយព្រោះតែមមាញឹកនឹងមុខជំនួញថ្មីគឺហាងឡាឡនសាខាទីបីនៅខណ្ឌទួលគោកខាងក្រោយសាលាមតេយ្យហ្សាម៉ាន់ បន្ទាប់ពីហាងពីរទៀតគឺនៅជិតDN និងទួលទំពូងទទួលបានការគាំទ្រច្រើន។

តារារូបនេះលើកឡើងដែរថាហាងថ្មីដែលលោកបើកដំណើរការថ្មីនេះគឺមានទីតាំងធំទូលាយ និងផាសុខភាព ដើម្បីប្រាកដថានឹងបម្រើសេវាកម្មផ្នែកធ្វើសក់ ផាត់មុខនិងផ្នែកសម្ផស្សមួយចំនួនទៀតជូនដល់សិល្បករ និងភ្ញៀវដែលតែងតែទុកចិត្តចំពោះស្នាដៃហាងលោកកន្លងមក។

លោកមិនបញ្ជាក់អំពីទំហំទឹកប្រាក់នៃការបើកដំណើរការហាងថ្មីនេះទេ គ្រាដែលហាងនេះត្រូវបានគេដឹងថាស្ថិតក្នុងដីឡូធំទូលាយ បំពាក់ដោយបច្ចេកវិទ្យាបែបស្តង់ដាខ្ពស់មួយ ដែលកម្រនឹងឃើញមាននៅភ្នំពេញ។

លោកបន្តថា ហាងនេះគឺជានិម្មិតសញ្ញា Cindy ថ្មី ដែលនឹងមានកម្មវិធីបញ្ចុះតម្លៃពិសេសដល់ភ្ញៀវពិសេសសិល្បករ។ លោកថាហាងថ្មីនេះ នឹងធ្វើឲ្យលោកកាន់តែមមាញឹកដែលពិបាកនឹងរកពេលវេលាប្រឡូកជាមួយសិល្បៈ ប៉ុន្តែលោកនៅតែប្រកាន់ជំហរមិនបោះបង់ចោការងារសិល្បៈនោះទេ

តារាសម្តែង និងពិធីករប្រចាំទូរទស្សន៍បាយ័នកញ្ញា ហ៊ិន ចាន់នីរ័ត្ន បានបញ្ជាក់ថា នាងគឺជាអតិថិជនរបស់ហាងស៊ិន ឌីជាយូមកហើយទាំងបីសាខា។ នាងថា ភាពស្រស់ស្អាតសេវាកម្មល្អ គឺជាទំនុកចិត្តសម្រាប់នាងនិងសិល្បករដទៃ។

នាងបញ្ជាក់ដែរថា គុណភាពនៃការតុបតែងមុខ និងធ្វើសក់របស់ហាងស៊ិន ឌីគឺឈានមុខគេមួយ និងធ្លាប់ផ្តល់ទំនុកចិត្តដល់អតិថិជនជាយូមកហើយ។

នាងរំពឹងដែរថា ការបើកដំណើរការហាងថ្មីនេះ នឹងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អតិថិជនកាន់តែច្រើន៕ វឌ្ឍនា

IMG_6064 IMG_6005 IMG_6019 IMG_6026 IMG_6027 IMG_6029 IMG_6034 IMG_6036 IMG_6040 IMG_6043 IMG_6050 IMG_6055


ចែករំលែក៖