ព័ត៌មានទាន់ហេតុការណ៍៖

ANCHOR BEACH CARNIVAL 2017 នឹងកក្រើកសម្រាប់រយៈពេល២រាត្រីដំបូងនៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីតែមួយគត់ដែលមិនធ្លាប់មាននៅកម្ពុជាពីមុនមកដែលប្លែកនិងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់នៅថ្ងៃសៅរ៍ និងអាទិត្យទី 18-19 មីនា ដែលនិងប្រព្រឹត្តទៅនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

ហើយពីម៉ោង៥ល្ងាច ដល់ម៉ោង8យប់ នឹងមាន Carnival preferment ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យពីអ្នករាំដ៏សង្ហារនិងស្រស់ស្អាតចំនួន២០រូបជាមួយនឹងសម្លៀកបំពាក់និងការតុបតែងគួរឲ្យទាក់ទាញបែបអ្នកលំហែរតាមឆ្នេរខ្សាច់ហើយក៏មានសម្តែងការព្រួសភ្លើង បង្វិល់កងភ្លើង។ ទន្ទឹមនឹងនោះភ្ញៀវទាំងអស់អាចចូលរួមលេងហ្គេមបាល់ទះ, បោះកូនបាល់ចូលធុងសាំង ដើម្បីទទួលបានរង្វាន់ពីស្រាបៀរ ANCHOR។

បន្ទាប់មកលោកអ្នកក៏អាចចូលរួមទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រីដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរANCHOR ដែលវត្តមានតារាល្បីៗដូចជា លោកឆាយ វីរៈយុទ្ធ, លោកខាន់ ជេមស៍, អ្នកនាង ពេជ្រ សោភា, លោក ហ្សូណូ, លោក Step,លោក ជីដេវីដ លោកនីកូ លោកវង្ស ដារ៉ារតនា កញ្ញាឈិន ម៉ានិច្ច និងលោក ឃី សុឃុនហើយអ្វីដែលកាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹងតារាចម្រៀងមកពីព្រះរាជាណាចក្រថៃ គឺលោក Nick Kunatipនិងលោក Bad Nongbew។

ដោយឡែកលោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីបំផុតជាមួយ ANCHOR BEACH CARNIVAL2017 និងការពិសាស្រាបៀរនៅលើឆ្នេរខ្សាច់ដែលមិនធ្លាប់មានពីមុននៅភ្នំពេញ ព្រោះមានការដាក់តាំងលក់ស្រាបៀរ ANCHOR ជាមួយតម្លៃសមរម្យ ហើយរាល់ការទិញ៦ដប ឬ ៦កំប៉ុង លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹកដើម្បីដូរយករង្វាន់ មួក, ឬ អាវយឺត, វ៉ែនតា, កន្សែងបង់ក, ស្បែកជើង ៕ ថម សន

photo_2017-03-19_13-45-02 photo_2017-03-19_13-31-55 photo_2017-03-19_13-32-58 photo_2017-03-19_13-33-03 photo_2017-03-19_13-33-07 photo_2017-03-19_13-33-14 photo_2017-03-19_13-33-36 photo_2017-03-19_13-33-40 photo_2017-03-19_13-33-47 photo_2017-03-19_13-33-59 photo_2017-03-19_13-34-04 photo_2017-03-19_13-34-16 photo_2017-03-19_13-34-36 photo_2017-03-19_13-35-06 photo_2017-03-19_13-35-14 photo_2017-03-19_13-35-36


ចែករំលែក៖