ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់រិះគន់ប្រធានាធិបតីទួរគី វាយប្រហារទៅលើបុគ្គលលោកស្រី ម៉ាកគែល

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយនៅ ថ្ងៃទី១៩ ខែមីនាថា អាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំងទៅដល់ប្រធានាធិបតីទួរគី លោក Tayyip Erdogan ដោយចាត់ទុកថា លោក អីដូហ្គាន បានដើរ ហួសកំណត់ ពេលចោទប្រកាន់ អធិការបតីអាល្លឺម៉ង់ អែនហ្គែលឡា ម៉ាកគែល ប្រើប្រាស់ គោលនយោបាយ ហ្វាស៊ីត» ។

ឆ្លើយតប់នឹងបទសម្ភាសន៍ របស់ សារព័ត៌មាន PassauerNeuePresse រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បានបញ្ជាក់ថា «យើងមានការយល់យោគ តែមិនល្ងង់នោះឡើយ ។ ដូច្នេះខ្ញុំបានប្រកាសឲ្យភាគីទួរគីថា បានដើរហួសព្រំដែនហើយ» ។

កន្លងមក លោក អីដូហ្គាន បាន ប្រើសម្តីវាយប្រហារទៅបុគ្គល លោកស្រី ម៉ាកគែល ក្រោយពេលដែលចោទប្រកាន់ អធិការបតីអាល្លឺម៉ង់ ប្រើប្រាស់ យុទ្ធសាស្ត្រហ្វាស៊ីត បង្កឲ្យមានវិវាទ រវាងទួរគី នឹងអាល្លឺម៉ង់ កាន់តែខ្លាំងឡើយ។

សកម្មភាពរបស់ទួរគីនាពេលកន្លងមក ដោយដំឡើងសំឡេងកាន់តែខ្លាំង ដាក់មេដឹកនាំអឺរ៉ុប ។ ប្រធានាធិបតីទួរគី លោក អីដូហ្កាន បានព្រមានចាត់វិធានតបវិញ បន្ទាប់ពីយន្តហោះរបស់រដ្ឋមន្រ្តីការបរទេសទួរគីត្រូវបានអាជ្ញាធរហុល្លង់ ហាម មិនឲ្យចុះចត។ ប្រមុខការបរទេសទួរគី មានគម្រោងធ្វើដំណើរទៅប្រទេសហុល្លង់ ដើម្បីស្វែងរកការគាំទ្រពីប្រជាជនទួរគី នៅបរទេសក្នុងការបោះឆ្នោតប្រជាមតិនៅទួរគី ។

រដ្ឋាភិបាលទួរគីខឹងសម្បារខ្លាំងណាស់នឹងចំណាត់ការរបស់អាជ្ញាធរហុល្លង់ ដែលបានហាមមិនឲ្យយន្តហោះ ដឹករដ្ឋមន្រ្តីការបទេសទួរគី ចុះចតនៅនៅទីក្រុង រ៉ូតាដាម ប្រទេសហុល្លង់ ។ នៅក្នុងក្បួនមហាជន រៀបចំនៅទីក្រុងអ៊ីស្តង់ប៊ូល លោកប្រធានាធិបតីទួរគី បានប្រតិកម្មចាត់ទុកហុល្លង់ថា ហ្វាស៊ីស និងជាសំណល់របស់ពួកណាហ្ស៊ី។ នៅក្នុងសំដីព្រមានខ្លាំង លោក Erdogan បាននិយាយយ៉ាងដូច្នេះថា “ស្តាប់ឲ្យបានហុល្លង់ អ្នកអាចហាម តាមចិត្តចង់មិនឲ្យយន្តហោះរដ្ឋមន្រ្តីទួរគីចុះចត ប៉ុន្តែ ចាំមើលវិញ តើយន្តហោះហុល្លង់នឹងចុះចតបានយ៉ាងម៉េចនៅទួរគី”៕ ម៉ែវ សាធី

makel

មេដឹកនាំប្រទេសអាល្លឺម៉ង់ លោកស្រី Angela Merkel

5666

លោក Tayyip Erdogan ប្រធានាធិបតីទួរគី


ចែករំលែក៖