ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងហោចមនុស្ស៤នាក់របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃ នៅពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សចំនួន ៤នាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើកផ្សេងៗគ្នា កាលពីថ្ងទី១៧ ទី១៨ និង១៩ខែមីនា ឆ្នាំ២០១៧ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្សេងៗគ្នាខាងលើ ត្រូវនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលប្រាប់ថា នៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវកៅស៊ូលេខ ២០៩ ត្រង់ចំណុចមុខពន្ធនាគារខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើក រវាងម៉ូតូបុកម៉ូតូ ខណៈកំពុងធ្វើដំបញ្ច្រាស់ទិសគ្នា (លិចកើតកើតលិច) បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង (បាក់ជើងម្នាក់) ត្រូវបានគេបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ហើយវត្ថុតាងម៉ូតូពាក់ព័ន្ធត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។

នគរបាលការិយាល័យចរាចរណ៍ដដែលខាងលើបន្តថា នៅល្ងាចថ្ងៃទី១៨ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៦-១៨៧ ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកទៀត ដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ញ 0232 ភព 3 អ្នកបើកបរ (រត់គេចខ្លួន) ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូម៉ាក ស្កុពី ខណៈកំពុងធ្វើណើរស្របគ្នាបម្រុងបត់ឆ្វេង បណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ វី អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំអន្លង់ត្នោត ស្រុកក្រគរ(របួសធ្ងន់)បញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត វត្តុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា នៅវេលាម៉ោង៤ និង៤៨នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ស្ថិតក្នុងភូមិ-ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១លើកទៀតថែមទៀត ដោយរថយន្តម៉ាក កាមរី ពណ៌កណ្តុប្រមេះ ពាក់ស្លាកលេខ បាត់ដំបង 2A 5810 បើកបរដោយឈ្មោះ លីឡាយហេង ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់(គេចខ្លួន) ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូសណ្ដោងរ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឲ្យភាគីរ៉ឺម៉ករបួសយ៉ាងធ្ងន់ ឈ្មោះ សែម ឌី ភេទប្រុស អាយុ ៥៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-ឃុំ កើតហេតុខាងលើ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ចំណែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ ប៉ឹម ពិន

be3 (7) be3 be3 (1) be3 (2) be3 (3) be3 (4) be3 (5) be3 (6)


ចែករំលែក៖