ព័ត៌មានទាន់ហេតុការណ៍៖

ល្បីរឿងឈិត សុជាតា ចាក់អ័រម៉ូនបង្កើតកូនភ្លោះនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនី និងតារាសម្ដែង អ្នកនាងឈិត សុជាតា បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីតារាស្រីរូបនេះបង្ហាញមុខមាត់កូនប្រុស ស្រីភ្លោះ គួរឲ្យស្រឡាញ់ទាំងនាងមិនដែលបានឆ្លងកាត់ការរៀបការណាមួយនៅឡើយ ។ ដំណឹងចុងក្រោយ ដែលត្រូវបានលេចចេញពីមាត់មួយទៅមាត់មួយ ក្នុងចំណោមអ្នកសិល្បៈថា កូនដែលនាងបានបង្កើតនោះ មិនមែនជាជាតំណក់ឈាមរួមគ្នារវាងនាង នឹងស្វាមីនោះទេ គឺជាកូនកើតចេញពីការចាក់បញ្ចូលអ័រម៉ូន ដែលត្រូវបានធ្វើឡើងនៅប្រទេសថៃ។

ដំណឹងនៃការការបង្កើតកូនភ្លោះប្រុស ទាំងមិនបង្ហាញមុខស្វាមី បានធ្វើឲ្យមានលេចចេញការភ្ញាក់ផ្អើលខ្លាំង គ្រាដែលនាងឈិត សុជាតាទទួលបានការកោតសសើរជាងការរិះគន់ ។ កោតសសើរព្រោះតែនាងហ៊ាន បង្ហាញមុខកូនប្រុសស្រីបណ្តូលចិត្ត ទាំងមិនដែលឲ្យទស្សនិកជនបានឃើញស្វាមីម្តងណានៅឡើយ ហើយអ្វីដែលគេកោតសរសើរនាង គឺចង់បង្ហាញឲ្យមហាជនដឹងថា ក្នុងនាមជាម្តាយនាងមានទំនួលខុសត្រូវ និងសុខចិត្តទទួលស្គាល់កូន ។ ទោះជាយ៉ាងណា ដំណឹងខ្សឹបខ្សៀវថា កូនប្រុសស្រីភ្លោះដែលមានវ័យមិនទាន់បានមួយខួបនេះ គឺជាកូនប្រុសដែលនាងសម្រេចចិត្តជ្រើសរើសវិធីចាក់បញ្ចូលអ័រមូនបង្កកំណើតប៉ុណ្ណោះ។ ប្រភពបញ្ជាក់ថា ស្វាមី របស់ឈិត សុជាតាដែលមិនបានចេញមុខនោះ គឺមិនមានលទ្ធភាពក្នុងការបង្កកំណើតបានទើបពួកគេជ្រើសរើសយកផ្លូវប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះឡើង ហើយត្រូវបានធ្វើឡើងនៅប្រទេសថៃ។ ប្រភពបន្តថា ក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ នាងចេញចូលប្រទេសថៃញឹកញាប់ហើយបានផ្អាកការងារសិល្បៈចោល និងសំងំបង្កកំណើតកូនភ្លោះខាងលើ។ កូនភ្លោះទាំង២របស់នាងត្រូវបានចិញ្ចឹមក្នុងកែវតាំងពីអាយុ៦ខែ ហើយទើបនឹងបានយកចេញពីពេទ្យ ថ្មីៗនេះ។

កូនប្រុសច្បងរបស់អ្នកនាងបានដាក់ឈ្មោះថា មេសា មហាសម្បត្តិ ហៅBoy និងកូនស្រីភ្លោះគឺឈ្មោះ មេសា ដានីតា ហៅ Apple ។ ប្រភពបន្តថាឈិត សុជាតានិងស្វាមីបានស្រឡាញ់គ្នាអស់ជាច្រើនឆ្នាំ ហើយស្វាមីនាងគឺជាមន្ត្រីរាជការ និងជាអ្នកជំនួញដែលនៅពីក្រោយការបើកជំនួញទេសចរណ៍ដ៏ធំនៅបណ្តោយផ្លូវកម្ពុជាក្រោម។

ទោះជាយ៉ាងណា គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង ឈិត សុជាតាបាននៅឡើយទេ។

គួរបញ្ជាក់ដែរថា តារាសម្តែង និងពិធីការិនី ឈិត សុជាតា បានបន្ថយការងារសិល្បៈជាបន្តបន្ទាប់ ក្រោយពីនាងចេញមុខបើកមុខជំនួញផ្នែកសេវាកម្មទេសចរណ៍អស់រយៈពេលជិត១០ឆ្នាំមកហើយ។ តារាស្រីរូបនេះ ក៏ធ្លាប់លេចចេញពាក្យចចាមអារ៉ាមថា ធ្លាប់ឆ្លងកាត់ការរៀបការម្តងរួចមកហើយដែរ គ្រាដែលនាងរស់នៅលើទឹកដីនៃខេត្តតាកែវ៕ វឌ្ឍនា

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ឈិត សុជាតា ១


ចែករំលែក៖