ព័ត៌មានទាន់ហេតុការណ៍៖

Roger Federerឈ្នះជើងឯក ATP Indian Wells Masters ជាលើកទី៥ក្រោយឈ្នះStan Wawrinka

ចែករំលែក៖

កីឡាករ Roger Federer បានឈ្នះជើងឯក ATP Indian Wells Masters ជាលើកទី៥ក្រោយផ្តួលកីឡាករ Stan Wawrinkaដោយលទ្ធផល 6-4, 7-5។

he (2)

ជ័យជម្នះនេះធ្វើឲ្យកីឡាករ Roger Federer មានកំណត់ត្រាស្មើនឹងកីឡាករស៊ែប៊ី Novak Djokovicដែលធ្លាប់ឈ្នះពានរង្វាន់ Indian Wells Masters៥ដងដូចគ្នា។ កីឡាករសញ្ជាតិស្វុីស Roger Federer ធ្លាប់ឈ្នះនៅក្នុងឆ្នាំ2004, 2005, 2006 និងឆ្នាំ2012។

មិនត្រឹមតែមានកំណត់ត្រាស្មើ Roger Federerដែលមានវ័យ៣៥ឆ្នាំរូបនេះក៏បានក្លាយទៅជាកីឡាករមានវ័យចាស់ជាងគេ បង្អស់ដែលឈ្នះពានរង្វាន់នេះ ខណៈកីឡាករ Andre Agassi ធ្លាប់ឈ្នះពានរង្វាន់កាលពីឆ្នាំ២០០៤ក្នុងវ័យ៣៤ឆ្នាំ។

he

ចំណែកវាយទោលផ្នែកនារីវិញកីឡាការិនី Elena Vesnina ក្លាយទៅជាម្ចាស់ជើងឯកដោយបានយកឈ្នះមិត្តរួមសញ្ជាតិរុស្ស៊ីកីឡាការិនី Svetlana Kuznetsova ក្នុងលទ្ធផល ៦-៨, ៧-៥ និង ៦-៤៕ ដេវីត
he (1)


ចែករំលែក៖