ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធJamie Vardyរងការគំរាមដល់អាយុជីវិត បន្ទាប់ពីលោក Claudio Ranieriត្រូវបណ្តេញចេញ

ចែករំលែក៖

ខ្សែប្រយុទ្ធអង់គ្លេស Jamie Vardyបាននិយាយថាគាត់បានទទួលការគំរាមសម្លាប់បន្ទាប់ពី លោក Claudio Ranieriត្រូវបណ្តេញចេញពីក្លិប Leicester។

ae (1)

កីឡាករវ័យ៣០ឆ្នាំនេះត្រូវបានគេចោទប្រកាន់ថាគឺជាអ្នកមានឥទ្ធិពលក្នុងការសម្រេចចិត្តរបស់ក្លិបបណ្តេញអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីClaudio Ranieri។ លោកClaudio Ranieriបានចាកចេញ ពីក្លិបកាលពីខែកុម្ភះក្នុងរយះពេល៩ខែបន្ទាប់ពីក្លិបLeicesterឈ្នះជើងឯកអង់គ្លេសPremier League។

ae

ប៉ុន្តែលោកClaudio Ranieriត្រូវបានបណ្តេញចេញពីតំណែងវិញនៅពេលក្រុមរបស់គាត់ឈរក្នុង លេខរៀងទី១៧ក្នុងក្របខណ្ឌ័កំពូលរបស់អង់គ្លេស ហើយក្លិបសម្រេចចិត្តដាក់លោកCraig Shakespeare មកជំនួសវិញ។

កីឡាករJamie Vardyបាននិយាយថា “វាគឺជារឿងរន្ធត់ណាស់នៅពេលខ្ញុំបានដឹងថាគេគំរាមសម្លាប់រូបខ្ញុំក៏ដូចជាព្យាយាមធ្វើបាបដល់ក្រុមគ្រួសារខ្ញុំផងដែរ។”

ae (2)

មូលហេតុដែលនាំឲ្យការខឹងសម្បារហូតដល់ការគំរាមសម្លាប់នោះគឺJamie Vardyត្រូវបានចោទ ប្រកាន់ថាបានចូលរួមប្រជុំជាមួយនឹងថ្នាក់ដឹកនាំក្រុមLeicesterដើម្បីសម្រេចចិត្តបណ្តេញលោកClaudio Ranieriចេញពីតំណែងក្រោយក្លិបLeicesterប្រកួតចាញ់Sevillaដោយលទ្ធផល2-1នៅChampions League ជើងទី១ក្នុងប្រទេសអេស្ប៉ាញ ៕ ដេវីត

 


ចែករំលែក៖