ព័ត៌មានទាន់ហេតុការណ៍៖

សំណង់ខុសច្បាប់មួយកន្លែងត្រូវអាជ្ញារធរសង្កាត់​ ខណ្ឌចុះទៅហាមឃាត់៣ដង តែគ្មានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ អាគារសំណង់ខុសច្បាប់មួកន្លែងដែលមានទីតាំងស្ថិតនៅជិតរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ កែងផ្លូវចូលភូមិគ្រឹះវ៉ូហ្គោ១ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរំលោភយកផ្លូវសាធារណៈ និងដីរបស់ប្រជាពលរដ្ឋ ហើយត្រូវបានអាជ្ញាធរ ចុះទៅហាមឃាត់ចំនួន៣ដងមកហើយ តែម្ចាស់សំណង់នៅបន្តសាងសង់ដដែលទាំងបំពានច្បាប់។

ទីតាំងសង់សំណង់ជាប្រភេទផ្ទះល្វែងខាងលើនេះ ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារម្ចាស់សំណង់សង់រំលោភនោះ បានសុំអន្តរាគមន៍ទៅអាជ្ញាធរខណ្ឌផងដែរ ប៉ុន្តែពាក្យបណ្តឹងប្រៀបដូចក្រដាសជូតមាត់យ៉ាងដូច្នេះ ដោយសារតែដំណោះស្រាយមិនមានលទ្ធផលនោះទេ តាំងពីខែកុម្ភៈ រហូតមកដល់ពេលនេះ។

image1

សំណង់អគារមួយកន្លែង ដែលសាងសង់ គ្មានច្បាប់អនុញាតពីសាលាខណ្ឌ និងសាលារាជធានីភ្នំពេញ បាននិងកំពុងលួចសង់យ៉ាងគគ្រឹកគ គ្រេង

សម្រាប់សំណង់មួយនេះ សូម្បីតែអាជ្ញាធរមូលដ្ឋាន និងមន្រ្តីភូមិបាលខណ្ឌដែលមានជំនាញខាងសំណង់នោះ ក៏បានប្រាប់ថា គ្មានច្បាប់អនុញ្ញាតដែរពោលដំណើរការ សាងសង់ទាំងបំពានតែម្តង។

សំណង់អគារមួយកន្លែង ដែលសាងសង់ គ្មានច្បាប់អនុញាតពីសាលាខណ្ឌ និងសាលារាជធានីភ្នំពេញ បាននិងកំពុងលួចសង់យ៉ាងគគ្រឹកគ គ្រេងត្រូវបានអាជ្ញាធរ សង្កាត់-ខណ្ឌចុះធ្វើការផ្អាកចំនួន៣ដងរួចមកហើយ តែហាក់បីដូចជាគ្មានប្រសិទ្ធភាពនោះឡើយ។ ម្ចាស់សំណង់អគានោះ នៅតែបន្តសាងសង់ ដោយគ្មានញញើតញញើមចំពោះការហាមឃាត់របស់ អាជ្ញាធរសូម្បីតែបន្តិចសោះឡើយ ព្រមទាំងបង្កទំនាស់ និងរំលោភបំពានយកព្រំដីអ្នកជិតខាងបន្ថែមទៀត»។

image2

មិនគួរណាទុកឲ្យសង់រំលោភដីរបស់រដ្ឋ និងដីអ្នកជិតខាងបែបនេះឡើយ

ប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងថា បើសិនអាជ្ញាធរខណ្ឌគ្មានលទ្ធភាពចុះទប់ស្កាត់សំណង់ខុសច្បាប់មួយនេះ ចឹងមានតែឲ្យម្ចាស់សំណង់ទៅធ្វើអាជ្ញាធរវិញទៅទើបត្រឹមត្រូវ។ បើតាមមន្រ្តីភូមិបាលខណ្ឌពោធិ៍សែនជ័យ ម្ចាស់សំណង់មានឈ្មោះ សុក អាន។

ប្រជាពលរដ្ឋបានសំណូមពរដល់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយចាត់វិធានការសំណង់ខុសច្បាប់មួយនេះឲ្យមានប្រសិទ្ធភាព មិនគួរណាទុកឲ្យសង់រំលោភដីរបស់រដ្ឋ និងដីអ្នកជិតខាងបែបនេះឡើយ បើដូច្នេះមែនច្បាប់គ្មានប្រសិទ្ធភាពសម្រាប់អ្នកអនុវត្តនោះទេ។ ជនរងគ្រោះថា បើខណ្ឌគ្មានលទ្ធភាពដោះស្រាយទេ លោកនឹងប្តឹងទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បន្តទៀតឲ្យជួយរកយុត្តិធម៌៕ សុខាសែនជ័យ

image3

អាជ្ញាធរខណ្ឌគ្មានលទ្ធភាពចុះទប់ស្កាត់សំណង់ខុសច្បាប់មួយនេះ ចឹងមានតែឲ្យម្ចាស់សំណង់ទៅធ្វើអាជ្ញាធរវិញទៅទើបត្រឹមត្រូវ

 


ចែករំលែក៖