ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ិន លីដា ប៉ះជាមួយប៉ែន សារ៉ាវ ធ្វើឲ្យផ្អើល កម្មការិនីរោងចក្រ SL

ចែករំលែក៖

ភ្នំពេញ៖ អតីបេក្ខនារី Cambodia idol រដូវកាលទី២កញ្ញា ហ៊ិន លីដា បានមកប៉ះគ្នាជាមួយនឹងតារាសម្ដែងលោកប៉ែនសារ៉ាវបានធ្វើឲ្យបរិយាកាសក្នុងយុទ្ធនាការចុះផ្សព្វផ្សាយកម្មវិធីអប់រំសុខភាពដល់កម្មករ-កម្មការិនីនៅរោងចក្រSL សាខាទី១ម្តុំស្ពានដែកស្ទឹងមានជ័យ។ ព្រឹត្តិការណ៍សិល្បៈ និងអប់រំសុខភាព អង្គការ«Rhac» នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ខែមីនា២០១៧នេះ។

ae (1)

បើទោះបីជាការជួបគ្នាជាលើកដំបូងក្តី ក៏តារាចម្រៀង ហ៊ិន លីដា និង លោកប៉ែន សារ៉ាវបានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនបានសប្បាយរីករាយតាមរយៈការបញ្ចេញសមត្ថភាពច្រៀងបទចម្រៀងប្រណៃខ្មែរជាច្រើនបទ និងបានធ្វើឲ្យកម្មករកម្មការិនីរាំលេងកម្សាន្តសប្បាយក្រោយសម្រាកទទួលទានអាហារពេលថ្ងៃត្រង់។

ae (2)

អ្នកផលិត និងគ្រប់គ្រងកម្មវិធីខាងលើបញ្ជាក់ថា នេះគឺជាកម្មវិធី«ទិវាស្វែងយល់ពីសុខភាព»ដែលរៀបចំឡើងដោយអង្គការសុខភាព «Rhac» ក្រៅពីផ្ដល់ជូននូវចំណេះដឹងយ៉ាងទូលំទូលាយ លើសុខភាពផ្លូវភេទទាំងបុរស និងស្រ្តីហើយនោះកម្មវិធីនេះបានផ្ដល់នូវភាពសប្បាយរីករាយពីសំណាក់តារាចម្រៀងតារាសម្ដែងល្បីៗក្នុងប្រទេសកម្ពុជា ខណៈដែលកម្មវិធីត្រូវបានចុះផ្សព្វផ្សាយផ្ទាល់ដោយតារាល្បីៗជាច្រើននាក់ ។

ae (3)

កម្មវិធីយុទ្ធនាការចុះផ្សព្វផ្សាយកម្មវិធីអប់រំសុខភាពដល់កម្មករ-កម្មការិនី តាមបណ្ដារោងចក្រនានា ពីសំណាក់អង្គការ Rhac តែងតែធ្វើសកម្មភាពនេះជាប្រចាំដើម្បីចុះផ្ទាល់ដល់រោងចក្រទាំងនៅក្នុងក្រុងភ្នំពេញនិងនៅតាមបណ្ដាខេត្តនានា ។

ជាក់ស្ដែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ តារាចម្រៀងសំនៀងពីរោះកញ្ញា ហ៊ិន លីដា ប៉ះជាមួយលោកប៉ែន សារ៉ាវ ធ្វើឲ្យកក្រើកសប្បាយរីករាយដល់កម្មវិធីទាំងមូលតែម្ដង។ ប្រភពបន្តថាតារាសម្ដែងជាច្រើនដួងបានច្រៀងនូវបទចម្រៀងនាំឲ្យបរិយាកាសនៃការយុទ្ធនាការចុះផ្សព្វផ្សាយកម្មវិធីអប់រំសុខភាពដល់កម្មករ-កម្មការិនីមានភាពសប្បាយរីករាយដោយនៅក្នុងនោះពួកគេបានចូលរួមរាំច្រៀងជាមួយនឹងតារាចម្រៀងទាំងអស់ដោយភាពជិតស្និទ្ធទៀតផង ។

ae (6)

អ្វីដែលកាន់តែពិសេសលើសសព្វមួយដងដោយសារតែថ្ងៃនេះមានតារាចម្រៀងល្បីគឺកញ្ញាហ៊ិន លីដា ដែលជាអតីបេក្ខនារីកម្មវិធីលំដាប់ពិភពលោក «Cambodia idol» រដូវកាលទី២ចាប់ដៃគូជាមួយនឹងតារាសម្ដែងប្រុសតួឯកក្នុងរឿង«អ្នកប្រដាល់ឡឺកឺ»ធ្វើឲ្យបរិយាកាសសប្បាយទ្វេដង។

កញ្ញា ហ៊ិន លីដា និងលោក ប៉ែន សារ៉ាវបានថ្លែងស្រដៀងគ្នាថា បើទោះបីវាគឺជាកម្មវិធីស្ម័គ្រចិត្ត ប៉ុន្តែពួកគេពេញចិត្តនឹងការចូលរួមបង្កើតបរិយាកាសសប្បាយៗ និងផ្តល់ជាចំណេះដឹងដល់កម្មករកម្មការិនីនៅរោងចក្រខាងលើ។ ពួកគេយល់ថា វាក៏ជាឱកាសសម្រាប់ការជួបដោយផ្ទាល់ជាមួយអ្នកគាំទ្រ និងជាឱកាសលើកទឹកចិត្តឲ្យពួកគាត់សប្បាយរីករាយនិងបំពេញការងារ។

ពួកគេរំពឹងថា នឹងមានឱកាសជួបជាមួយអ្នកគាំទ្រជាច្រើនបន្តទៀតនៅឱកាសក្រោយៗទៀត ៕ វឌ្ឍនា

 


ចែករំលែក៖