ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្កើនទាំងអាវុធ និងទាហានដើម្បីគ្រប់គ្រងមហាអំណាចពិភពលោកបានយូរអង្វែង

ចែករំលែក៖

ក្រោយពេលអាមេរិកបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិបន្ថែម៥៤ពាន់លានដុល្លារ និងផលិតនាវាផ្ទុកយន្តហោះបន្ថែម និងបង្កើនឃ្លាំងអាវុធ នៅពេលនេះ អាមេរិក បានបន្ថែមទាហានប្រមាណ ២៨.០០០នាក់ទៀត ។

Donald-Trump-657418

តាមគម្រោង នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ អាមេរិកនឹងបង្កើនចំនួនទាហានបន្ថែម២៨ពាន់នាក់ទៀត ធ្វើឲ្យ កម្លាំងទាហានអាមេរិកកើនឡើងជាង ១លាននាក់ ។ នៅពេលនេះ អាមេរិកចាប់ផ្តើម ជ្រើសរើស កម្លាំងទាហានបន្ថែម សម្រាប់ ពង្រឹងវិស័យការពារជាតិស័ក្តិសមជាប្រទេសមហាអំណាចទី១ នៅលើពិភពលោក។ នៅពេលខាងមុខ កម្លាំងទាហានអាមេរិក មានរហូតដល់ ទៅ ១.០១៨.០០០នាក់ ក្រោយការជ្រើសរើសបន្ថែម ។

6thgenfighters

សកម្មភាពខាងលើរបស់អាមេរិក នឹងធ្វើឲ្យប្រទេសដទៃទៀត ដូចជារុស្ស៊ីនិង ចិនចំាបាច់ត្រូវតែបង្កើនសមត្ថភាពយោធា ផងដែរ ប្រសិនបើចង់ដើរឲ្យទាន់អាមេរិក ឬនាំមុខអាមេរិកនោះ ។ ចំណុចទាំងនោះ អាចនាំឲ្យមានការប្រគួតប្រជែងអាវុធនៅលើពិភពលោក ។

កន្លងមកថ្មី ប្រធានាធិបតីថ្មីរបស់អាមេរិក លោកដូណាល់ ត្រាំមិនបានលាក់បាំងពីមហិច្ឆតាពង្រឹងសព្វាវុធនុយក្លេអ៊ែរ ។ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters លោកដូណាល់ ត្រាំ បានអះអាងថាលោកចង់ឲ្យអាមេរិកនាំមុខគេ ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរ។

160114130245-f-15-eagles-super-169

ដើម្បីអាចនាំមុខគេ ក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរអាមេរិកត្រូវតែដុសខាត់វិស័យសព្វាវុធនុយក្លែអ៊េរ ។ នេះបើតាមប្រធានាធិបតីថ្មីរបស់អាមេរិកដែលបានផ្តល់បទសម្ភាសន៍ផ្តាច់មុខ ទៅឲ្យទីភ្នាក់ងារព័ត៌មាន Reuters កាលពីពេលថ្មីៗ។ សម្រាប់លោកដូណាល់ ត្រាំអាមេរិកបានដើរយឺតយ៉ាវ ក្នុងការអភិវឌ្ឍសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ “គ្មានអ្នកណាម្នាក់ ជាពិសេសខ្ញុំដំបូងគេចង់ឲ្យគេមានអាវុធនុយក្លេអ៊ែរនោះទេ។ វាជាក្តីសុបិន្ត ដ៏គួរចង់បានដែលគ្មានប្រទេសណាមួយ មាននុយក្លេអ៊ែរ។ ប៉ុន្តែ បើមានប្រទេសដែលបំពាក់អាវុធនុយក្លេអ៊ែរ នោះអាមេរិកមិនត្រូវស្ថិតនៅក្រោយគេនោះទេ បើទោះបីជាប្រទេសនោះជាមិត្តរបស់អាមេរិកក៏ដោយ។ អាមេរិកត្រូវតែស្ថិតនៅចំណុចកំពូល នាំមុខគេ។” នេះជាប្រសាសន៍របស់លោកដូណាល់ ត្រាំ។

Picture_1

ចាប់តាំងពីចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នេះជាលើកទី១ ដែលលោកដូណាល់ ត្រាំ លើកនិយាយពីសព្វាវុធនុយក្លេអ៊ែរ ។ កាលពីចុងខែធ្នូ នៅពេលលោកមិនទាន់ស្បថចូលកាន់តំណែងលោកធ្លាប់បានសរសេរសារ Twitter ម្តងបំផុសឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ។

នៅក្នុងបទសម្ភាសន៍ លោកដូណាល់ ត្រាំបានរិះគន់ម្តងទៀត សន្ធិសញ្ញា New Start ដែលអាមេរិកបានចុះជាមួយរុស្ស៊ី នៅឆ្នាំ ២០១០ និងដែលចែងថា ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរត្រូវរក្សាឲ្យថេរចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលខ្លួនមាន ក្នុងរយៈពេល១០ឆ្នាំ។ លោកដូណាល់ ត្រាំបានវាយតម្លៃថា សន្ធិសញ្ញា New Start ជាកិច្ចព្រមព្រៀងដ៏អាក្រក់មួយទៀត ដែលបន្សល់ដោយរដ្ឋបាលមុនព្រោះវាបានផ្តល់ប្រយោជន៍ច្រើនទៅឲ្យរុស្ស៊ី ។

តាមក្រុមប្រឆាំងនុយក្លេអ៊ែរ រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ៧៣០០គ្រាប់ ក្នុងពេលដែលអាមេរិកមានតិចជាង គឺប្រមាណ ៦៩៧០គ្រាប់ ។ អ្នកជំនាញកំពុងចោទសួរថា តើលោកដូណាល់ ត្រាំ ដែលរិះគន់សន្ធិសញ្ញា New Start កំពុងចង់រកលេសលុបចោលសន្ធិសញ្ញា និងចាប់ផ្តើមពង្រាយក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកឡើងវិញដែរឬយ៉ាងណា? ៕ ម៉ែវ សាធី

 


ចែករំលែក៖