ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំយុវជននិងកីឡាបូកសរុបការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០១៥-២០១៦

ចែករំលែក៖

ភ្នំពេញ៖ ពិធីបើកសន្និបាតអប់រំ យុវជន និងកីឡាបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៥- ២០១៦ និងលើកទិសដៅការងារឆ្នាំសិក្សា ២០១៦-២០១៧ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតី ភាពលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំង វត្តមាន លោក លោក ស្រីថ្នាក់ដឹកនាំក្រសួង អប់រំ យុវជន និង កីឡា តំណាងដៃគូអភិវឌ្ឍន៍ អង្គការដៃគូក្នុងវិស័យអប់រំ ព្រមទាំងបុគ្គលិកអប់រំទាំងអស់ចំនួនប្រមាណ១.៥០០នាក់ ។

ក្នុងពិធីនេះ លោកស្រីឧបនាយករដ្ឋ មន្ត្រីបានថ្លែងអំណរគុណថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងដៃគូរពាក់ព័ន្ធដែលបាន ចូលរួមទាំងអស់គ្នាយ៉ាងសកម្មធ្វើឲ្យវិស័យអប់រំយុវជន និងកីឡាមានការរីកចម្រើនគួរ ឲ្យកោតសរសើរគ្រប់កម្រិតសិក្សាទាំងផ្នែកសាធារណៈ និងឯកជន។ លោកស្រីបាន បន្តលើកឡើងថា សន្និបាតអប់រំយុវជន និងកីឡា ដែលកំពុងប្រព្រឹត្តទៅនៅពេល នេះ នឹងពិភាក្សា ផ្លាស់ប្តូរ ប្រមូលធាតុចូល សំខាន់ក្នុងការអនុវត្តគោលនយោបាយ អប់រំ យុវជន និងកីឡាឲ្យទទួលលទ្ធផល កាន់តែល្អប្រសើរ ក្នុងការអភិវឌ្ឍធនធាន មនុស្សដែលជាកត្តាសំខាន់មិនអាច ខ្វះបានក្នុងការកាត់បន្ថយភាពក្រីក្រ និងលើក កម្ពស់សេដ្ឋកិច្ចជាតិទាំងមូល ៕ ហេង សូរិយា

6 90


ចែករំលែក៖