ព័ត៌មានទាន់ហេតុការណ៍៖

ពីដើមខែមករាដល់ថ្ងៃទី២១ មីនា ឆ្នាំ២០១៧ ថៃបញ្ជូនពលករខ្មែរជិត១ម៉ឺននាក់ដែលធ្វើការអត់ច្បាប់មកកម្ពុជាវិញ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តាមរបាយការណ៍ សមត្ថកិច្ចបានឲ្យដឹងថាចាប់តាំងពីដើម ខែមករា រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ អាជ្ញាធរថៃបានបញ្ជូនពល ករខ្មែរដែលឆ្លងដែនខុសច្បាប់ មកស្រុក កំណើតវិញចំនួន១០០លើកស្មើនឹង៩.៩៨៥នាក់(ប្រាំបួនពាន់ប្រាំបួនរយប៉ែតសិបប្រាំនាក់)តាមច្រកទ្វារអន្តរជាតិដូងនៃស្រុកកំរៀង។

លោក ម៉ុយ សាលឹត មេបញ្ជាការកង រាជអាវុធហត្ថស្រុកកំរៀងបានប្រាប់ នៅ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ឲ្យដឹងថា ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនឲ្យត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វារអន្តរជាតិដូងនៃ ស្រុកកំរៀងសរុបមានចំនួន១០០លើក ។ ក្នុង នោះនៅក្នុងខែមករា ឆ្នាំ២០១៧មានចំនួន ៧លើកស្មើ និង១៦១នាក់ ស្រី៣៦នាក់ ក្នុងខែកុម្ភៈ ឆ្នាំ២០១៧មាន ចំនួន៤៧ លើកស្មើនិង២.៨៩២នាក់ ស្រី១.០៨៤ នាក់ក្នុងខែមីនា ឆ្នាំ២០១៧ មានចំនួន ៤៥លើកស្មើនឹង៦.៩៣២នាក់ ស្រី ២.៧៧៨នាក់។

លោកបន្ដថា ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ទាំង៩.៩៨៥នាក់ដែលអាជ្ញាធរថៃបានបញ្ជូនឲ្យត្រឡប់មកស្រុកកំណើត វិញនោះដោយសារតែពួកគាត់ទាំងនោះបានឆ្លងដែនចូលក្នុងទឹកដីថៃដោយខុសច្បាប់ ហើយពួកគាត់ភាគច្រើនជាបុរសដែលបានធ្វើដំណើរពីតាមបណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់បណ្តោយព្រំដែនកម្ពុជា- ថៃតែម្តង ៕ សហការី

3f


ចែករំលែក៖