ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាវ៧នាក់អង្គុយផឹកស៊ីតុជាប់គ្នា សុំជល់កែវមិនបាន កាប់ប្រ៉ាវ របូសសងខាង

ចែករំលែក៖

ភ្នំពេញ៖ យុវជនឈាមរាវ៥នាក់ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ឃាត់ខ្លួនយកមកសាកសួរ ក្រោយពីពួកគេអង្គុយផឹកស៊ីក្លែមសាច់ពិសេស កើតហិង្សាដោយគ្រាន់តែរឿងជល់កែវស្រាកាប់គ្នាប្រ៉ាវបណ្តាលឲ្យរងរបួសទាំងសងខាង ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចកន្លែងលក់សាច់ពិសេសមួយកន្លែង ក្នុងភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

dr

ក្រោយពីផឹកស៊ីមានសភាពស្រវឹងក្រុមម្ខាងទៀត បានយកកែវស្រាមកជល់ តែបងរបស់គេមិនព្រមជល់ ទើបកើតជាទំនាស់ពាក្យសំដី ឈានដល់កាប់គ្នាតែម្តង

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំង៥នាក់ដែលឃាត់ខ្លួន ទី១ឈ្មោះ វង់ សុធា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងភ្លើង ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រងរបួសត្រូវក្បាល(ភាគីទី១), ទី២ឈ្មោះ អៀម ចាន់ ថេត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក, ទី៣ ឈ្មោះ ឈឿន ផល្លី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក, ទី៣ឈ្មោះ អ៊ុត ឌឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅផ្ទះជួល ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៤ឈ្មោះ ព្រំ សីហា ភេទប្រុស អាយុ២៤ឆ្មាំ មុខរបរជាងដែក (ទាំង៤នាក់នេះជាភាគីទី២) ។

dr (2)

លោក ម៉ក់ មី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានឲ្យដឹងថា មុននឹងឃាត់ខ្លួនយុវជនទាំង៥នាក់ខាងលើនេះ គឺបន្ទប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា មានករណីក្មេងស្ទាវវាយកាប់ចាក់គ្នានៅចំណុចកន្លែងលក់សាច់ពិសេស ។ ភ្លាមៗនោះ លោកបានបញ្ជាឲ្យកម្លាំងរបស់លោកចុះទៅពិនិត្យកន្លែងកើតហេតុ ហើយក៏ឃាត់ខ្លួនបានពួកគេ៥នាក់តែម្តង ចំណែកបក្ខពួកខាងភាគីទី១ ចំនួន២នាក់ទៀតបានរត់គេចខ្លួនបាត់ ។

dr (1)

យុវជនទាំង៥នាក់នោះ កំពុងតែឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី

នៅចំពោះមុខសមត្ថកិច្ចយុវជនម្នាក់ក្នុងចំណោម៥នាក់បានឆ្លើយប្រាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៤នាក់បាននាំគ្នាមកអង្គុយផឹកស៊ីនៅណុចខាងលើ ដោយអង្គុយតុជិតគ្នា និងភាគីម្ខាងទៀតក្រោយពីផឹកស៊ីមានសភាពស្រវឹងក្រុមម្ខាងទៀត បានយកកែវស្រាមកជល់ តែបងរបស់គេមិនព្រមជល់ ទើបកើតជាទំនាស់ពាក្យសំដី ឈានដល់កាប់គ្នាតែម្តង ។

បច្ចុប្បន្នយុវជនទាំង៥នាក់នោះ កំពុងតែឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាមនីតិវិធី៕ តុង សីហា

 


ចែករំលែក៖