ព័ត៌មានទាន់ហេតុការណ៍៖

ឡង់គ្រីស័ររេចង្កូតបុករបាំងថ្មបាក់១កង់ និងដាច់កាឡេឆ្វេងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបង្កម៉ាកឡង់គ្រីស័រមួយគ្រឿងបានបោះពួយយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ ។

IMG_3994

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

IMG_3998

ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2F.9787 បើកតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់១ផ្ទាំង ចំណែករថយន្តបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ។

IMG_4007

មិនមានមនុស្សណាម្នាក់រងរបួសនោះទេ សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ទាក់ទំទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញឲ្យមកយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី ៕ ភារ៉ា ដង្កោ

IMG_4010

IMG_4009


ចែករំលែក៖