ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកបម្រើការហាងខារ៉ាអូខេ UTម្នាក់ និងប្តីជាប់សង្ស័យគាស់បន្ទប់

ចែករំលែក៖

ភ្នំពេញ៖ ២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនយកមកសាកសួរ ដោយជាប់សង្ស័យគាស់ផ្ទះប្រជាពលរដ្ឋ ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង០៩និង៣៥នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ae (2)

ពេជ្រ សុគន្ធ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ បម្រើការនៅខារ៉ាអូខេ UT ស្នាក់នៅ ចំណុចបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យប្តី ឈ្មោះ ហេង សុផា ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅ ចំណុចបន្ទប់ជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រពន្ធឈ្មោះ ពេជ្រ សុគន្ធ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ បម្រើការនៅខារ៉ាអូខេ UT ស្នាក់នៅ ចំណុចបន្ទប់ជួល ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមការស្រាវជ្រាវសមត្ថកិច្ចអាវុធហត្ថបានប្រាប់ថា ជនសង្ស័យ ទាំង២នាក់(ប្ដី ប្រពន្ធ) នេះគឺសង្ស័យជាប់ពាក់ព័ន្ធ ករណី គាស់ផ្ទះ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ae (1)

ធ្លាប់ប្រើប្រាស់គ្រឿងញៀនទាំង២នាក់ ចំណែកបុរសជាប្តីធ្លាប់ធ្វើសកម្មភាពឆក់កាបូបតាមដងផ្លូវសារធារណៈផង

មន្ត្រីអាវុធហត្ថបានប្រាប់ទៀតថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ ក្រោយពីកម្លាំងស្រាវជ្រាវតាមជំនាញអស់រយ៉ះពេលយូរថ្ងៃមកដោយក្តាប់បានមុខសញ្ញាច្បាស់ទើបព្រឹកខាងលើ ឈានទៅបង្ក្រាបដល់បន្ទប់ជួលតែម្តង និងបាននាំខ្លួនយកមកធ្វើការសាកសួរនៅទីបញ្ជារការកងរាជអាវុធហត្ថខណ្ឌសែនសុខ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យនិយាយថា ធ្លាប់ប្រើប្រាស់គ្រឿងញៀនទាំង២នាក់ ចំណែកបុរសជាប្តីធ្លាប់ធ្វើសកម្មភាពឆក់កាបូបតាមដងផ្លូវសារធារណៈផង ប៉ុន្តែចំពោះករណីគាស់ផ្ទះជនសង្ស័យនៅមិនទាន់សារភាពនៅឡើយទេ តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងបន្តសាកសួរ ពីព្រោះនៅមានបក្ខពួកទៀតកំពុងច្បាមបន្ត ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបញ្ជូនទៅកាន់ទីបញ្ជាកាកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរបន្ត ៕ តុង សីហា

 


ចែករំលែក៖