ព័ត៌មានទាន់ហេតុការណ៍៖

ក្របួចមេជួញដូរថ្នាំញៀនប្រចាំសង្កាត់ឫស្សីកែវម្នាក រឹបអូសថ្នាំញៀន៤កញ្ចប់ធំ និង១៩កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតនៅថ្នាំញៀនចំនួន២៣កញ្ចប់ និងថ្នាំញៀនប្រភេទគ្រាប់ពណ៌ផ្កាឈូកចំនួន២២គ្រាប់ដែលរក្សាទុកខុសច្បាប់ បន្ទាប់ពីជសង្ស័យទើបត្រឡប់មកពីទិញនៅម្តុំអង់តែងទួលគោក កាលពីវេលាម៉ោង៩និង២០ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវលំ នៅក្នុងបុរីមហាសេដ្ឋី ក្រុមទី១២ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនជាមួយថ្នាំញៀននេះ មានឈ្មោះ ព្រាប សុខា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះលេខ២៤១ ក្រុមទី១២ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។

មន្រី្តនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវអស់រយ:យ៉ាងយូរដឹងថា ជនសង្ស័យរូបនេះគឺជាអ្នកជួញដូរថ្នាំញៀននៅម្តុះផ្សារសាមគ្គី សង្កាត់ឫស្សីកែវតែសមត្ថរកឧិកាសចាប់មិនបាន។លុះមកដល់ ថ្ងៃឃាត់ខ្លួនខណ:ជនសង្ស័យត្រឡប់មកពីទិញថ្នាំញៀននៅម្តុំអង់តែនទួលគោកធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ឆែកឆេរក៏ឃើញវត្ថុតាងមានថ្នាំម្សៅក្រាមពណ៌ស ចំនួន២៣កញ្ចប់ ជាប្រភេទម៉ាទឹកកក ដោយក្នុងនោះមានកញ្ចប់ធំចំនួន៤កញ្ចប់ តូច១៩កញ្ចប់ និងថ្នាំគ្រាប់ពណ៌លឿងចំនួន២២គ្រាប់ ញៀន២៣កញ្ចប់តូចធំនិងថ្នាំគ្រាប់២២គ្រាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងរជាធានីចាត់ការតាមនីតិវិធី ៕ ប្រាថ្នា

ញៀនឬស្សីកែវ ញៀនឬស្សីកែវ២


ចែករំលែក៖