ព័ត៌មានទាន់ហេតុការណ៍៖

ផលិតកាំជ្រូចលក់ភ្លាត់ស្នៀតផ្ទុះឆេះផ្ទះ២ខ្នង នៅស្រុកកំពង់ត្របែក

ចែករំលែក៖

ខេត្តព្រៃវែង ៖ អគ្គិភ័យបានឆាបឆេះផ្ទះ ២ខ្នងនិងទ្រព្យសម្បត្តិជាង៤.០០០.០០០រៀលបន្ទាប់ពីម្ចាស់ផ្ទះខាងលើផលិតកាំជ្រូច ភ្លាត់ស្នៀតផ្ទុះចេញអណ្ដាតភ្លើងឆាបឆេះ តែម្តង។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ វេលា ម៉ោង២និង២០នាទីរសៀល ស្ថិតក្នុងភូមិ តាហ៊ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោក សួន សំអឿន អធិការស្រុកកំពង់ ត្របែកបានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យខាងលើគឺឆេះផ្ទះទាំងស្រុងអស់២ខ្នង និង ទ្រព្យសម្បត្តិជាច្រើនទៀតដែលសរុបជា ទឹកប្រាក់ចំនួន៤១.០០០.០០០រៀល។ លោកបន្តថា ម្ចាស់ផ្ទះទី១-ឈ្មោះ ពៅ រឹម ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ គុណ១០ម៉ែត្រ ម៉ូតូចំនួន២គ្រឿងម៉ាកហុង សេ១២៥ និងកង់១គ្រឿង លុយដុល្លារ ២.៥០០ដុល្លារ លុយខ្មែរ២.៥០០.០០០ រៀល ស្រូវ៥តោន និងសម្ភារខោអាវជា ច្រើនតៀត។ ចំណែកម្ចាស់ផ្ទះទី២-ឈ្មោះ ឃឹម ហ៊ុន ភេទស្រី អាយុ៧៨ឆ្នាំ ជាផ្ទះ ទៀមដែលមានទំហំ៥ម៉ែត្រគុណ៨ម៉ែត្រ បាត់បង់ទ្រព្យសម្បត្តិមានដូចជាម៉ាស៊ីនដេរ២គ្រឿង ស្រូវ២តោន និងសម្ភារមួយចំនួន ទៀត ។

លោកអធិការស្រុកបានបន្ថែមថា ក្នុង ករណីនេះមនុស្សមិនមានរងគ្រោះទេ ហើយ មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនេះបណ្តាលមកពីម្ចាស់ផ្ទះខាងលើផលិតកាំជ្រូចភ្លាត់ស្នៀតក៏ផ្ទុះឆាបឆេះផ្ទះរបស់ខ្លួននិងរាលដាលដល់ផ្ទះមួយខ្នងទៀតដែលនៅជាប់គ្នាឆេះទាំង២ខ្នង តែម្តង ។

ចំពោះម្ចាស់ផ្ទះធ្វើកាំជ្រូចភ្លាត់ស្នៀត បណ្ដាលឲ្យឆេះផ្ទះខ្លួនឯងហើយរាលដាលឆេះដល់ផ្ទះមួយខ្នងទៀតនៅជាប់គ្នានេះ រឿងសំណងយ៉ាងណានោះលោកមិនទាន់ដឹងនៅឡើយទេ ។

លោកឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នង ការនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា ក្នុងករណីខាងលើនេះកម្លាំងនគរបាល ខេត្តបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់អស់២រថយន្តទើបអាចទប់ស្កាត់ភ្លើងកុំឲ្យរាលដាលដល់ផ្ទះផ្សេងៗទៀតបាន។ ខណៈផ្ទះនៅទីនោះជាប់ៗគ្នា ហើយមូលហេតុដែលបណ្ដាលឲ្យឆាបឆេះបែបនេះគឺម្ចាស់ផ្ទះខាងលើដែលជាអ្នកធ្វើកាំជ្រូចលក់នោះភ្លាត់ស្នៀតបណ្ដាលឲ្យផ្ទុះកាំជ្រូចហើយក៏មានអណ្ដាតភ្លើងឆាបឆេះតែម្ដង ៕ ហេង នរិន្ទ្រ

prey


ចែករំលែក៖