ព័ត៌មានទាន់ហេតុការណ៍៖

សត្វដំរីព្រៃ១២ក្បាលធ្លាក់ចូលរណ្តៅគ្រាប់ បែកសម័យសង្រ្គាម នៅខេត្តមណ្ឌលគីរី

ចែករំលែក៖

ខេត្តមណ្ឌលគីរី ៖ សត្វដំរីព្រៃ១២ក្បាល មានទាំងញីមានទាំងឈ្មោលទាំងកូនដំរីកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧បានធ្លាក់ចូលក្នុងរណ្តៅគ្រាប់បែកសល់ពីសម័យ សង្រ្គាមស្ថិតនៅភូមិអូរអាម ឃុំស្រែក្ទម្ព (ខ្ទម) ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីហេតុ ការណ៍ខាងលើ លោក ស្វាយ សំអ៊ាង អភិ បាលខេត្តមណ្ឌលគីរីបានបញ្ជាឲ្យមន្រ្តី ជំនាញចុះទៅពិនិត្យ និងជួយតាមលទ្ធភាព ដើម្បីបញ្ចៀសកុំឲ្យមានគ្រោះថ្នាក់ដល់ សត្វដំរីព្រៃដែលស្ថិតនៅក្នុងរណ្តៅគ្រាប់បែកសល់ពីសម័យសង្រ្គាមនេះ ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានប្រាប់ឲ្យដឹងថា ព័ត៌មាន ដែលសត្វដំរីព្រៃ១២ក្បាលគិតទាំងកូនដំរី កំពុងធ្លាក់ក្នុងរណ្តៅគ្រាប់បែកសម័យ សង្រ្គាមពិតជាមានមែន គឺស្ថិតនៅភូមិអូរ អាម ឃុំស្រែក្ទម្ព(ខ្ទម) ស្រុកកែវសីមា ខេត្ត មណ្ឌលគីរី។ លោកបានបន្តថា ក្រុមការ ងាររបស់មន្ទីរខេត្តបានដឹកនាំកម្លាំងជួយសង្គ្រោះសត្វដំរីព្រៃទាំង១២ក្បាលនេះហើយ ។

គួរបញ្ជាក់ថា ទីតាំងដែលដំរីព្រៃទាំង ១២ក្បាលធ្លាក់ចូលក្នុងរណ្តៅគ្រាប់បែក សល់ពីសម័យសង្រ្គាមមានចម្ងាយឆ្ងាយពីទីរួមខេត្ត។ ដូច្នេះហាក់ដូចជាពិបាកធ្វើ ដំណើរទៅជួយសង្គ្រោះតែក្រុមការងារកំពុង ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ។

រហូតដល់រសៀលម្សិលមិញក្រុមមន្ត្រី នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឈូស ឆាយមាត់រណ្តៅប្រយោជន៍ ដើម្បីឲ្យមាន ជម្រាលផ្លូវដែលអាចឲ្យសត្វដំរីទាំងនោះ ធ្វើដំណើរចេញពីរណ្តៅនោះបាន។

គេមិនដឹងថា តើសត្វដំរីទាំងនោះអាច នឹងត្រូវយកទៅថែរក្សា ឬក៏ត្រូវឲ្យពួកវាចូល ព្រៃដូចមុន ឬយ៉ាងណានោះទេ?៕ ហេង សូរិយា

fe


ចែករំលែក៖