ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចេញល្បាតពេលយប់ប្រទះឃើញប្រុសស្រី៩នាក់ធ្វើតេស្តទឹកម៉ូតឃើញវិជ្ជមាន៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ ក្រុមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានចេញល្បាតតាមគោលដៅ ដើម្បីការពារសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមមូលដ្ឋាននាពេលយប់ ស្រាប់តែប្រទះឃើញជនសង្ស័យប្រុស ស្រី៩នាក់ នៅចំណុចសាលារៀនបឋមសិក្សាក្រោលគោ ទើបនាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ធបាលក្រោលគោ ដេីម្បីធ្វើតេស្តិ៍ពិនិត្យទឹកនោមរកសារធាតុញៀន ហើយលទ្ធផលគឺវិជ្ជមាន៣នាក់ ។

ae (1)

ការចេញល្បាត និងឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចសាលារៀនបឋមសិក្សាក្រោលគោ ភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អ៊ំុ វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាព ឃំុជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង, ឈ្មោះគង់ វណ្ណះ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកខ្ចក ឃំុគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងឈ្មោះធុន ចាន់អូន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិគោកខ្ចក ឃំុគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ae (2)

ប្រភពបន្តថា សមត្ថកិច្ចបានចេញល្បាតតាមមូលដ្ឋានដូចសព្វដង ស្រាប់តែប្រទះឃើញជនសង្ស័យប្រុសស្រីទាំង៩នាក់ ទើបហៅមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោម លទ្ធផលវិជ្ជមាន៣នាក់ រីឯប្រុស ស្រី៦នាក់ទៀត សមត្ថកិច្ចបានអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅផ្ទះវិញ។

រីឯជនសង្ស័យ៣នាក់ដែលមានសារធាតុញៀន ត្រូវសមត្ថកិច្ចបញ្ជូនទៅអធិការដ្ធាននគរបាលស្រុកស្វាយជ្រំដេីម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន

 


ចែករំលែក៖