ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះក្នុងវង់ផឹកសុីក្លាយជាហិង្សាអ្នកឈ្នះ ចូលគុក អ្នកចាញ់ចូលមឈូស

ចែករំលែក៖

ខេត្តកំពង់ចាម ៖ បុរសវ័យចំណាស់២ នាក់ជាមិត្តភក្តិនឹងគ្នាមានមុខរបរសុីឈ្នួលចាំចម្ការឲ្យគេដូចគ្នាស្នាក់នៅក្នុងខ្ទមចាំ ចម្ការក្បែរគ្នាបានផឹកសុីជាមួយគ្នារហូត ដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួនបាននិយាយគ្នាលេងក៏កើតទៅជាជម្លោះរហូតឈាន ដល់ការប្រើអំពើហិង្សាវាយគ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងភាគីជនដៃដល់ត្រូវ សមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមច្បាប់ ។

e

លោក ប៉ាក ជាតិ អធិការនគរបាល ស្រុកស្ទឹងត្រង់បានឲ្យដឹងថា កាលពីវេលា ម៉ោង៨ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលស្រុកស្ទឹងត្រង់បាន ទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណី វាយប្រហារគ្នានៅចំណុចចម្ការខាងជើង ភ្នំឫស្សីសិត ស្ថិតក្នុងភូមិហុងប្រមា ឃុំដង ក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ពេល ទទួលបានព័ត៌មាននេះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញឈ្មោះ សម្បត្តិ វន្នី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុបានដេកស្លាប់ក្បែរគ្រែក្នុង ចម្ការដោយមានស្នាមរបួសពេញផ្ទៃមុខ និងដងខ្លួនជាច្រើនកន្លែង ។

s

លោកអធិការស្រុកបានបន្តថា នៅក្បែរ កន្លែងកើតហេតុមានបុរសម្នាក់ទៀតឈ្មោះ បៀង សុផុន ហៅង៉ោ អាយុ៥៤ឆ្នាំ មាន ទីលំនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាមដែលជាជនដៃ ដល់ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនជនដៃ ដល់រូបនេះមកសួរនាំ ។

r

តាមចម្លើយសារភាពរបស់ជនដៃដល់ ឈ្មោះ បៀង សុផុន បានឲ្យដឹងថា ខ្លួននិង ជនរងគ្រោះបានមកសុីឈ្នួលចាំចម្ការឲ្យ គេ ដោយស្នាក់នៅក្នុងខ្ទមចាំចម្ការក្បែរគ្នា។ នៅមុនពេលកើតហេតុពួកខ្លួនទាំង២នាក់ បានផឹកស្រា ហើយជជែកគ្នាលេងពីនេះ ពីនោះជាមួយគ្នា។ បន្តិចក្រោយមកក៏កើត ជាជម្លោះពាក្យសម្តី ខ្លួន(ជនដៃដល់) ក៏ បានស្ទុះទៅយកបំពង់ទីបវាយទៅលើជន រងគ្រោះរហូតដល់ស្លាប់។ បន្ទាប់មកសមត្ថកិច្ចក៏មកឃាត់ខ្លួនតែម្តង ។

ក្រោយពីសួរនាំសមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូនជនដៃដល់ទៅសាលា ដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ៕ ហេង នរិន្ទ្រ

 


ចែករំលែក៖