ព័ត៌មានទាន់ហេតុការណ៍៖

ISUZU ដឹកភេសជ្ជៈក្រុមហ៊ុន ជិន វ័ង វ័ង ម៉ារី ចុះពីស្ពានអាកាសដូចហោះ ហ្វ្រាំងអត់ស៊ី វេរចង្កូតទៅទុំលើរបាំងថ្មីចែកទ្រូងផ្លូវយ៉ាងរំភើយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយតោនកន្លះមួយគ្រឿង ម៉ាក ISUZU បានបើកចុះមកពីស្ពានអាកាសក្បាលថ្នល់ ហើយបានរេចង្កូតទៅបុក និងឡើងទៅទំលើរនាំងថ្មពុះចែកទ្រូងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលើស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

IMG_4479

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលដែលកំពុងតែស្ទះចរាចរណ៍ គេឃើញបុរសបីនាក់បើកបររថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ស ទម្ងន់មួយតោនកន្លះ ជារថយន្តដឹកភេសជ្ជៈកញ្ចប់របស់ក្រុមហ៊ុន ជិន វ័ង វ័ង ម៉ារី ពាក់ស្លាក់លេខ ព្រះហីសនុ ២A០៨១៤ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមឆ្ពោះទៅផ្លូវជាតិលេខ២ លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវចុះចំណោត ពេលនោះ ស្រាប់តែរថយន្តខាងលើបើកចុះមក និងគេចរថយន្តមួយគ្រឿងទៀតនៅពីមុខ ក៏បួងចង្កូតទៅផ្នែកខាងឆ្វេង បុករនាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យឡើងទៅទំលើរនាំងថ្មរងការខូចខាត់បន្តិចបន្តួច តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរតាមដងផ្លូវ ។

IMG_4487

តាមសម្តីពីបុរសម្នាក់ដែលជាតៃកុងរថយន្តបានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់រួមទាំងព្រូពីរនាក់ទៀត ទើបតែចេញមកពីដាក់ភេសជ្ជៈកញ្ចប់ឲ្យម៉ូយនៅខេត្តកំពង់ចាមហើយបំណងទៅក្រុមហ៊ុនវិញ នៅម្តុំក្រុងតាខ្មៅ លុះមកដល់ចំណុចកើតហេតុ ដោយហ្វ្រាំងរថយន្តអត់ស៊ី ហើយខ្លាចជ្រុលទៅបុករថយន្តដែឈប់នៅខាងមុខ ទើបគាត់កាច់ចង្កូតទៅខាងឆ្វេងឲ្យបុកទៅរនាំងថ្មតែម្តងទៅ ។

IMG_4490

ក្រោយពេលកើតហេតុ រថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះវាស់វែង និងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ
IMG_4499


ចែករំលែក៖