ព័ត៌មានទាន់ហេតុការណ៍៖

អគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី២ ខែមេសា

ចែករំលែក៖

ភ្នំពេញ ៖ គម្រោងសាងសង់អគារ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី នឹងផ្ដើមនៅថ្ងៃទី២ ខែមេសាខាងមុខ នៅ ក្នុងសង្កាត់ជ្រោយចង្វា ចំណែកទីតាំង ចាស់នឹងត្រូវទុកសម្រាប់ពង្រីកសារមន្ទីរជាតិ ដែលមានចំណាស់១រយឆ្នាំ ។ នេះបើយោងតាមការលើកឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

សម្ដេចនាយករដ្ឋមន្ត្រី តេជោហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃទី៣មីនា ឆ្នាំ ២០១៧ នាឱកាសធ្វើជាអធិបតី ក្នុងទិវា វប្បធម៌ជាតិលើកទី១៩ថា រាជរដ្ឋាភិបាល នឹងចំណាយប្រាក់ជំហានដំបូង១២លានដុល្លារ សម្រាប់ការសាងសង់អគារសាកលវិទ្យាល័យវិចិត្រសិល្បៈថ្មី នៅលើផ្ទៃដីប្រមាណ ៤ហិកតា ក្នុងសង្កាត់ជ្រោយចង្វា ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈគឺលោកស្រី ភឿង សកុណា និង ក្រុមមន្ត្រីបានទៅរៀបចំពិធីសែនព្រេនតាមបែបប្រពៃណី នៅលើទីតាំងថ្មីនោះ កាល ពីថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០១៧ ។

លោកស្រី ភឿង សកុណា បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា អគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីនេះ នឹងត្រូវរៀបចំតាមរចនាប័ទ្មខ្មែរ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណវប្បធម៌សិល្បៈខ្មែរ ។ លោក ស្រីបញ្ជាក់ថា សាស្ត្រាចារ្យ នៃសាកលវិទ្យា ល័យភូមិន្ទវិចិត្រសិល្បៈផ្ទាល់ ជាអ្នកចេញ ប្លង់សម្រាប់សំណង់ថ្មីនេះ ។

គួរបញ្ជាក់ថា សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ឬ សាលារចនា ( Royal University of Fine Arts) ត្រូវបានស្ថាបនាឡើងកាលពីឆ្នាំ១៩១៧ ដោយចែកចេញ ជា៥មហាវិទ្យាល័យគឺ ៖ មហាវិទ្យាល័យ បុរាណវិទ្យា , មហាវិទ្យាល័យវិចិត្រ សិល្បៈសូនរូប , មហាវិទ្យាល័យស្ថាបត្យ កម្ម ,មហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យា ល័យតូរ្យតន្ត្រី និងមហាវិទ្យាល័យសិល្បៈ នាដសាស្ត្រ ៕ ហេង សូរិយា

abc


ចែករំលែក៖