ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺប្រចាំកាយ ចុះទៅរើសម្រាស់ព័ទ្ធយកត្រី លង់ទឹកស្លាប់

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានលង់ទឹកស្លាប់ បន្ទាប់ពីបានចុះទៅរើសម្រាស់ព័ទ្ធយកត្រីនៅក្នុងបឹង ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងបឹងកំពង់ ក្នុងភូមិពន្លៃ ឃុំសន្លងមាន ស្រុកទ្រាំង ខេត្តតាកែវ ។

យោងតាមរបាយការណ៍របស់អធិកាដ្ឋាននគបាលស្រុកទ្រាំង បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ អន ចែន ហៅ គៃ ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានមុខរបរធ្វើស្រែ ដែលមានប្រពន្ធឈ្មោះ ផល រីម មុខរបរធ្វើស្រែ ។

ចំពោះមូលហេតុដែលបណ្តាលឲ្យបុរសរងគ្រោះលង់ទឹកស្លាប់នោះ គឺនៅមុនពេលកើតហេតុ បុរសរងគ្រោះបានចុះទៅរើចំរះព័ទ្ធយកត្រី ទាំងមានជំងឺរ៉ាំរៃប្រចាំកាយផងនោះ បានលង់ទឹកដោយមិនមានអ្នកដឹង និងជួយសង្រ្គោះទាន់ ក៏លង់ស្លាប់តែម្តងទៅ ។

ក្រោយពីកើតហេតុ កម្លាំងជំនាញបានចុះទៅស្រាវជ្រាវពិនិត្យសាកសព និងដោយមានការបំភ្លឺពីគ្រួសារ រួមជាមួយអ្នករកត្រីជាមួយផងនោះ បានអោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ភ្នំដា

ae (4) ae (3) ae (2) ae (1)


ចែករំលែក៖