ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ខែចេត្រ ប្រល័យជីវិតក្របី១ក្បាលនៅកណ្តាលវាលស្រែ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សត្វក្របីឈ្មោលស្ទាវ១ក្បាលបានងាប់ផ្ងារពោះច្រងាងៗនៅកណ្ដាលវាលស្រែ ដោយសារន្ទះបាញ់ខែចេត្រ ខណៈកំពុងដើរសុីស្មៅខាងក្រោយភូមិ ហើយគ្រានោះមានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំខ្យល់ផ្គរ ស្រាប់តែត្រូវរន្ទះបាញ់គ្រាំងតែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចវាលស្រែខាងក្រោយភូមិ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។

នគរបាលប៉ុស្តិ៍រដ្ឋបាលរលាប់បា្រប់ថា សត្វក្របីនេះ អាយុប្រហែលជាង ១ឆ្នាំ សម្បុរស្វា ស្នែងបុិចៗ របស់ម្ចាស់ឈ្មោះ ចាប ប៊ុនលក្ខ ភេទប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ។

ប្រភពថា ជាធម្មតាសត្វក្របី និងសត្វគោបានលែងឲ្យដើរសុីស្មៅនៅវាលស្រែក្បែរៗភូមិ ដោយមានម្ចាស់តាមឃ្លាំមើលរៀងៗខ្លួន ហើយនៅមុនកើតហេតុ មេឃមានធ្លាក់ភ្លៀងស្រិចៗ លាយឡំខ្យល់ផ្គរ និងរន្ទះបាញ់គ្រាំងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះពិនិត្យជាក់ស្ដែង រួចប្រគល់ខ្មោចសត្វក្របីម្ចាស់ដើមវិញ៕បឹុម ពិន

ae (1) ae (2)


ចែករំលែក៖