ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវកម្លាំងប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះថា រំលោភបានសម្រេច១ដង ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ថេន សុធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររកម្មករសំណង់ ស្នាក់នៅកោះពេជ្រ នៅស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះឈ្មោះ គ ន គាអាយុ១៥ឆ្នាំ ។
បើតាមប្រភពព័ត៌មានពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ រូបនាងកំពុងធ្វើការជាមួយជនសង្ស័យខាងលើនៅកោះពេជ្រជាកម្មករសំណងហើយចំថ្ងៃដែលថៅកែបើកលុយឲ្យកម្មករទាំងអស់គ្នាហើយដល់ម៉ោង៧យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ក៏នាំគ្នាចូលលុយគ្នាអ្នកបន្តិចៗក៏នាំគ្នាផឹកស៊ីរហូតដល់យប់ រូបនាងនិងជនសង្ស័យ រួមទាំងមិត្តរួមការងារផ្សេងទៀត នាំគ្នាទៅដេករៀងៗខ្លួន ខណៈរូបនាងកំពុងដេក ស្រាប់តែជនសង្ស័យខាងលើបានដើរចូលបន្ទប់របស់នាងពីក្រោយ ហើយក៏បានចាប់ឱបនាង និងបានចាប់ថើប និងរំលោភបានសម្រេច១ដង ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច ក៏បានរត់ទៅបាត់ លុះមកដល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ រូបនាងបានប្រាប់បងស្រី ហើយបងស្រីបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ទន្លេបាសាក់ឲ្យជួយ។
ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងហើយ សមត្ថកិច្ចប៉ុស្តិ៍ទន្លបាសាក់បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចស្នាក់នៅ កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់កសាងសំណុំរឿងបញ្ជូនទៅឲ្យនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនចាត់ការតាមនីតិវិធីច្បាប់៕ ស រស្មី