ភ្នំពេញ៖ ក្រុមរថយន្តអគ្គីភ័យរបស់សាលាខណ្ឌដង្កោ និងសមត្ថកិច្ចក្នុងមូលដ្ឋាន បានចេញទៅអន្តរាគមន៍អគ្គីភ័យមួយបាននិងកំពុងតែឆេះនៅក្នុងដីឡូត៍ក្បែររោងឧស្សាហកម្មថាយ ហេង ដែផលលិតសង្ក័សី និងទ្វាររមួរ ដែលកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបរិវេណឃ្លាំងឱស្សាហកម្មថាយហេង ភូមិម័ល សង្កាត់ង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ ។
យោងតាមសម្តីពីកម្មករម្នាក់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយមានក្រុមកម្មករនៅក្នុងឱស្សាហកម្ម បាននាំគ្នាប្រមូលសំរាមយកទៅដុតកាលពីម៉ោង៩ព្រឹកម្តងហើយ តែក្នុងការដុតនោះ បាននាំគ្នាយកទឹកពន្លត់ហើយ ពេលដល់ម៉ោង១១ថ្ងៃព្រឹក ក៏បាននាំគ្មាចេញទៅហូបបាយ តែនៅពេលចូលមកវិញ ក៏ស្រាប់តែមានភ្លើងឆាបឆេះពេញវាលក្នុងដីឡូត៍នោះ ហើយមានអណ្តាតភើ្លងឆេះរាលដាលមកជិតដល់ឃ្លាំងធ្វើឲ្យមានការភ័យខ្លាច ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ខដង្កោមកជួយពន្លត់។
ក្នុងការបាញពន្លត់នេះអស់ទឹក៤ឡាន ដោយគ្រប់គ្រងភ្លើងនេះបាន ចំណែកការខូចខាតមិនប៉ះពាល់ដល់ឃ្លាំងឧស្សាហកម្មកម្មនោះទេ។
សមត្ថកិច្ចបានឲ្យដឹងថាកាឆេះនេះគឺបណ្តាលមកពីក្រុមកម្មករបានប្រមូលសំរាមយកមកដុតហើយពន្លត់មិនអស់ទើបបណ្តាលឲ្យឆេះបែបនេះ ៕ ភារ៉ា ដង្កោ