ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញឯកភាពចុះMOUជាមួយធនាគារឯកជន សម្រាប់ប្រើប្រាស់សេវារថយន្ដក្រុង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីចុះហត្ថលេខា (MOU) លើកិច្ចសន្យាស្តីពីការរៀបចំបង្កើតប្រព័ន្ធទូទាត់តាមអេឡិចត្រូនិចសម្រាប់សេវាកម្មដឹកជញ្ជូនសាធារណៈរថយន្តក្រុង រវាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង និងធនាគារឯកជន វីង ខេមបូឌា លីមីតធីត។ នារសៀលថ្ងៃទី២៩ មីនា នៅសាលារាជធានីភ្នំពេញ ។

ដំណើរការគិតប្រាក់តាម វីង សម្រាប់ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ នឹងមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងងាយស្រួលក្នុងការគ្រប់គ្រងប្រាក់ចំណូលផងដែរ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមប្រើប្រាស់សេវាសាធារណៈរថយន្តក្រុង ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ទៅថ្ងៃអនាគត អាជ្ញាធររាជធានីភ្នំពេញ និងពង្រីកសេវា បង់ប្រាក់ តាមវីង នៅច្រកចេញចូល តែមួយ តាមបណ្ដា ខណ្ឌទាំង១២ និងនៅរដ្ឋបាល រាជធានីភ្នំពេញ។លោកបន្ដថា៖ការចាប់ដៃគូរជាមួយធនាគារឯកជន វីង នេះ ជៀសវាងអំពើពុករលូយ នៅតាមអង្គភាព ស្ថាប័ន ដែលកំពុងប្រតិបត្ដិ ដូចជា បញ្ជាក់សំបុត្រកំណើត បញ្ជាក់សំបុត្រអាពារពិពាណ៏ និងធ្វើអត្ដសញ្ញាណប័ណ្ណ នោះផ្ទាល់ផងដែរ ៕ សំរិត

image1 image2 image3 image4 image5


ចែករំលែក៖