ព័ត៌មានទាន់ហេតុការណ៍៖

បើករ៉ឺម៉កដឹកឪឡឹកគេចពីឆ្កែ ជ្រុលទៅបុកដើមឈើរបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ស្ត្រីម្នាក់ព្រោះតែជីវភាពខ្វះខាត ខំរត់រឺុម៉កដឹកឪឡឹក យកទៅលក់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ចង្រៃអី ពេលកំពុងធ្វើដំណើរ ស្រាប់តែមានសត្វឆ្កែមួយក្បាល បានរត់ឆ្លងថ្នល់ ហើយគាត់ ខំគេចពីសត្វឆ្កែ ក៏រេចង្កូត ទៅបុកឯដើមអំពិលទឹកហូបផ្លែ នៅក្បែរថ្នល់ជាតិ បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះ កើតឡើងនៅ វេលាម៉ោង ៥រសៀល ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៧ នៅលើថ្នល់ជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ ៨៩-៩០ ចំណុចភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

របាយការណ៍របស់សមត្ថកិច្ច នគរបាលចរាចរណ៍ ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទិត នា ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបាន ក្រុមគ្រួសារ បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕ វណ្ណះ

IMG_8620 IMG_8621 IMG_8622 (1)


ចែករំលែក៖